សន្និសីទកំពូល EU៖ ទទួលបានកាឯកភាពគ្នាអំពីកិច្ចព្រមព្រៀងជនអន្តោប្រវេសន៍

Chia sẻ
(VOVWORLD) -នាយករដ្ឋមន្ត្រី Luxembourg លោក Xavier Bettel ក៏បានលើកឡើងថា "កិច្ចព្រមព្រៀងអំពីអន្តោប្រវេសន៍ត្រូវបានសម្រេចហើយ" ។
សន្និសីទកំពូល EU៖ ទទួលបានកាឯកភាពគ្នាអំពីកិច្ចព្រមព្រៀងជនអន្តោប្រវេសន៍ - ảnh 1ជនអន្តោប្រវេសន៍ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) មួយចំនួនបានឯកភាពលើកិច្ចព្រមព្រៀងអំពីជនអន្តោប្រវេសន៍ ក្រោយរយៈពេល ១០ ម៉ោង ចរចារដ៏តានតឹងនៅទីក្រុងព្រុចសែល (បែកងហ្សិក) ជុំវិញបញ្ហាដ៏ខំខាន់ៗដែលគំរាមកំហែងដល់សម្ព័ន្ធភាព តំបន់សេរីភាពក្នុងការធ្វើដំណើរក៏ដូចជាគ្រោះថ្នាក់បែកបាក់របស់រដ្ឋអំណាចអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានឲ្យដឹងថា៖ "ថ្នាក់ដឹកនាំសហភាពអឺរ៉ុបទាំង 28 ប្រទេសេបានឯកភាពលើលើសេចក្តីសន្និដ្ឋាន (នៃសន្និសីទកំពូល) ក្នុងនោះមានបញ្ហាជនអន្តោប្រទេវេសផងដែរ" ។

នាយករដ្ឋមន្ត្រី Luxembourg លោក Xavier Bettel ក៏បានលើកឡើងថា "កិច្ចព្រមព្រៀងអំពីអន្តោប្រវេសន៍ត្រូវបានសម្រេចហើយ" ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីនៃប្រទេសប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា៖ កិច្ចព្រមព្រៀងអន្តោប្រវេសន៍ EU រួមមានបទបញ្ញត្តិអំពីការទទួលជនអន្តោប្រវេសន៍ ដោយ ស្ម័គ្រចិត្ត នៅ EU ធ្វើកំណែទម្រង់ប្រព័ន្ធជ្រោកកោណដោយទទួលបានការឯកភាពពីប្រទេសជាសមាជិកនានា។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាថ្ងៃទី ២៨ មិថុនា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានវាយតម្លៃខ្ពស់ចំពោះការដែលថ្នាក់ដឹកនាំសហភាពអឺរ៉ុបបាឯកភាពលើបញ្ហាជនអន្តប្រវេសន៍ ទោះបីជាមានការខ្វែងគំនិតយ៉ាងខ្លាំងរវាងប្រទេសជាសមាគមជិកនានាក៏ដោយ។

ក្រៅពីនេះ ថ្នាក់ដឹកនាំ EU ក៏បានឯកភាពលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវខ្សែព្រំដែននៅខាងក្រៅ EU ហើយបង្កើនការ បណ្ដេញចេញជនអន្តោប្រវេសន៍ខុសច្បាប់។ ស្ដីពីបញ្ហាអង់គ្លេសចាកចេញពី EU ឬហៅថា Brexit នោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានបង្ហាញនូវបំណងចង់ទទួលឲ្យបានកិច្ចព្រមព្រៀងមួយ ដែលមានផលប្រយោជន៍សម្រាប់អង់គ្លេស និង EU។ លោកស្រីបានសម្ដែងក្ដីសង្ឈឹមថាល្បឿនក្នុងការចរចារ Brexit នឹងកើនឡើង នៅពេលដែលទីក្រុងឡុងដ៍ប្រកាសសៀវភៅសអំពីទំនាក់ទំនងនាពេលអនាគតរវាងអង់គ្លេស និងEU ផងដែរ៕

ប្រតិកម្មទៅវិញ