|
សន្និសីទកំពូល BRICS ចេញសេចក្តីថ្លែងការរួម (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ កក្កដា សន្និសីទកំពូលបណ្ដាថ្នាក់ដឹកនាំនៃក្រុមខឿន សេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខ BRICS លើកទី ៧ បានអនុម័តលើសេចក្តី
ថ្លែងការណ៍រួមនៅទីក្រុង Ufa សហព័ន្ធរុស្ស៊ី។ សេចក្តីថ្លែងការណ៍រួមនេះបាន សម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីស្ថានភាពនៅអ៊ុយក្រែន ហើយអះអាងថា នឹងមានវិធានការយោធាណា១សំរាប់ជំលោះនៅប្រទេសអឺរ៉ុបខាងកើតនេះទេ។ ដំណោះស្រាយតែមួយគត់សំរាប់វិបត្តិនៅទីនេះគឺតាមរយៈការសន្ទនានយោ
បាយលើគ្រប់ជ្រុងជ្រោយ។ បណ្ដាប្រទេសសមាជិកក៏បានគាំទ្រការផ្តើមគំនិត
របស់រុស្ស៊ីអំពីការរៀបចំការពិគ្រោះយោបល់រវាងភាគីនានារបស់ស៊ីរីនៅទីក្រុង
ម៉ូស្គូ ផងដែរ។ សេចក្តីថ្លែងការណ៍ពោលខាងលើក៏បានអំពាវនាវឲ្យប្រទេសទ
ទាំងឡាយប្រឆាំងការគាំពារពាណិជ្ជកម្មនិងគាំទ្រសកម្មភាពរបស់អង្គការ
ពាណិជ្ជកម្មពិភពលោក (WTO) ទៀតផង៕