សន្និសីទ WEF ២០១៨ ឆ្ពោះទៅកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីផល ប្រយោជន៍រួម |
(VOVworld) – ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃទី ១៦ មករាមុនពេលសន្និសីទប្រចាំ ឆ្នាំលើកទី ៤៨ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos (ស្វីស) ប្រធានគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក សាស្ត្រាចារ្យ Klaus Schwab បានសង្កត់ធ្ងន់ថា៖ ពិភពលោកកំពុងប្រេះឆាដោយសារការប្រកួតប្រជែងដែលកាន់តែ កើនឡើងរវាងប្រទេសនានា ហើយបំបែកបំបាក់ដ៏ជ្រាលជ្រៅក្នុងបណ្តាសង្គម ដូច្នេះ កិច្ចសហប្រតិបត្តិការនិងសម្រុះសម្រួលផលប្រយោជន៍គឺកាន់តែចាំបាច់ពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោក Klaus Schwab បានចាត់ទុកថា៖ សន្និសីទ Davos លើកនេះនឹង ជួយជំនះពុះពារលើការខ្វែងគំនិតពោលខាងលើដោយមានការអះអាងជាថ្មីម្តងទៀតនូវ ផលប្រយោជន៍រួមរបស់ប្រទេសនានា ហើយធានាឲ្យការប្រតិបត្តិតាមនៃភាគីនានាអំពី ការរក្សារឹងមាំកិច្ចសន្យាសង្គមតាមរយៈកំណើនជាគម្រប។ សន្និសីទប្រចាំឆ្នាំ WEF នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ទី ២៦ មករា នៅទីក្រុង Davos (ស្វីស)៕