សន្និសីទ online អំពីលទ្ធផលនៃការយកមតិប្រជាជនចំពោះ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

Chia sẻ
(VOV)-សន្និសីទ Online របស់រដ្ឋាភិបាលវៀតណាមជាមួយ 
ខេត្ត ទីក្រុង​ចំនួន ៦៣ សំដៅក្ដាប់ជាប់លទ្ធផលដំបូង អំពី 
ការងារ​យកមតិប្រជាជនចំពោះ​សេចក្ដីព្រាងធ្វើវិសោធនកម្ម   រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ត្រូវបានប្រព្រឹត្តទៅនា​ព្រឹកថ្ងៃទី៦មិនា 
នៅទីក្រុងហាណូយ។ 

(VOV)_សន្និសីទ Onlineរបស់រដ្ឋាភិបាលវៀតណាម ជាមួយខេត្ត ទីក្រុង​ចំនួន  ៦៣ សំដៅក្ដាប់ជាប់លទ្ធផលដំបូង អំពីការងារ​យកមតិប្រជាជនចំពោះ​សេចក្ដីព្រាង
ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ ត្រូវបានប្រព្រឹត្តទៅ នា​ព្រឹកថ្ងៃទី ៦ មិនា នៅ
ទីក្រុងហាណូយ។ តាមរបាយការណ៍ដំបូង គិតមកដល់​បេលនេះ ការរៀបចំយកមតិ ប្រជាជនចំពោះសេចក្ដីព្រាង​ធ្វើវិសោធន​កម្ម ​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២  ត្រូវបានគ្រប់ក្រ
សួង  ស្ថាប័ន និងតំបន់អនុវត្តប្រកបដោយម៉ត់ចត់ បើកជំហរ និងប្រសិទ្ធិភាព។ ថ្លែង មតិនៅទីនេះ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
បានអបអរសាទ​ និង​វាយ​តំលៃខ្ពស់ ស្មារតីធ្វើការយ៉ាងម៉ត់ចត់ របស់គ្រប់ក្រសួង​ 
ស្ថាប័ននិង​តំបន់÷

          “ រដ្ឋាភិបាលស្នើគ្រប់តំបន់ ស្ថាប័ន ប្រមូលផ្តុំយ៉ាងគ្រប់គ្រាន់ ស្មោះត្រង់​មតិរបស់
ប្រជាជន។ ក្នុងរបាយការណ៍ ត្រូវសម្ដែងច្បាស់ទស្សនះ ការវាយ​តំលៃច្បាស់លាស់ អំពីបណ្ដាបញ្ហាស្មុគ្គស្មាញដែលមានមតិខុសពីគ្នា។ ត្រូវឆ្លៀរយកមតិរបស់បណ្ដា អ្នក វិទ្យាសាស្ត្រ បណ្ដាអ្នកគ្រប់គ្រង អ្នកជំនាញការនានា ដើម្បី ច្បាប់រដ្ឋធម្មនុញ្ញ បង្ហាញ
គ្រប់គ្រាន់បញ្ហាធំៗ របស់សង្គម៕ ”

សន្និសីទ online អំពីលទ្ធផលនៃការយកមតិប្រជាជនចំពោះ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ (internet)


ប្រតិកម្មទៅវិញ