សន្និសីទ Geneva 2 ការខ្វែងគំនិតយ៉ាងខ្លាំងក្លាតាំងពីពេលប្រារព្ធឡើង

Theo VOVWORLD -
Chia sẻ

Vovworld-តាំងពីថ្ងៃដំបូង (ទី២២មករា) នៃសន្និសីទសន្តិភាព Geneva 2 ដែល​រៀបចំនៅទីក្រុង Montreux (ស្វីស) បណ្ដាភាគីនៅស៊ីរីបានបង្ហាញការ​ខ្វែង​គំនិតយ៉ាងជ្រាលជ្រៅ។

សន្និសីទ Geneva 2 ការខ្វែងគំនិតយ៉ាងខ្លាំងក្លាតាំងពីពេលប្រារព្ធឡើង - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry និងសមភាគីអារ៉ាបីសាអូឌិតលោក Saud Al Faisal (Reuter)

        Vovworld-តាំងពីថ្ងៃដំបូង (ទី២២មករា) នៃសន្និសីទសន្តិភាព Geneva 2 ដែល​
រៀបចំនៅទីក្រុង Montreux (ស្វីស) បណ្ដាភាគីនៅស៊ីរីបានបង្ហាញការ​ខ្វែង​គំនិត
យ៉ាងជ្រាលជ្រៅ។

        ក្នុងសន្ទរកថាបើកសន្និសីទ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Muallem បានថ្កោលទោសភាគីប្រឆាំងនៅប្រទេសនេះជាអ្នកក្បត់និងជាបេសកជននៃ​
បរទេស។ លោក Muallem បានអះអាងថា មានតែប្រជាជនស៊ីរីទើបអាចសំរេចបាន
លើវាសនារបស់ប្រធានាធិបតី Bashar Al Assad។

        រីឯភាគីប្រឆាំងនៅស៊ីរីក៏បានបង្ហាញភាពតឹងរឹងក្នុងពេលដែលមេដឹកនាំភាគី
ប្រឆាំងនៅស៊ីរីនិងជាប្រធានសម្ព័ន្ធភាពជាតិស៊ីរីលោក Ahmad Jarba បានអះអាង​
ថា​នឹងមិនចរចារអំពីការដែលប្រធានាធិបតី Bashar Al Assad បន្តថានៈពីព្រោះ​តាម​
លោកថា គោលដៅនៃសន្និសីទលើកនេះដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាល។ លោក
Jarba បានអំពាវនាវគណៈប្រតិភូនៃរដ្ឋាភិបាលស៊ីរីចុះហត្ថលេខាភ្លាមលើ​របស់​ដែល
ហៅថា កិច្ចព្រមព្រៀង Geneva 1។

        អាមេរិកបានសម្ដែងកាយវិការគាំទ្រភាគីប្រឆាំងនៅស៊ីរីក្នុងពេលដែលរដ្ឋមន្ត្រី
ការបរទេសអាមេរិកលោក John Kerry នៅតែអះអាងថា ប្រធានាធិបតី Bashar Al
Assad នឹងមិនស្ថិតក្នុងសមាសភាពរដ្ឋអំណាចអន្តរកាលនៅស៊ីរីឡើយ។

ក្នុងពេលនោះរដ្ឋមន្ត្រីការបរទេសបារាំងលោក Laurent Fabius សំណូមពរ​អនុវត្តបទឈប់បាញ់នៅស៊ីរីភា្លមមួយរំពេច ទន្ទឹមនឹងនោះបើករបៀងមនុស្សធម៍​ដើម្បីបញ្ជូនទំនិញជួយឧបត្ថម្ភសំរាប់ជនស៊ីវិល។​ ក៏នៅសន្និសីទនេះដែរ រដ្ឋមន្ត្រី​ការបរទេសអារ៉ាបីសាអូឌិតលោក Saud Al Faisal បានអំពាវនាវដកចេញ​កំលាំង​បរទេសទាំងស្រុងចេញពីស៊ីរី៕

ប្រតិកម្មទៅវិញ