ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចចិនបានយកឈ្នះលើការលំបាកនិងបញ្ហាប្រឈមកាលពីឆ្នាំមុន ដោយសម្រេចបាននូវវឌ្ឍនភាពប្រកបដោយស្ថេរភាព ហើយនិន្នាការកំណើនទូទៅរយៈពេលវែងនឹងមិនផ្លាស់ប្តូរឡើយ។ លោកបានបន្ថែមថា សេដ្ឋកិច្ចរបស់ចិនកំពុងបើកចំហសម្រាប់សកម្មភាពអាជីវកម្ម និងបានសង្កត់ធ្ងន់លើសក្តានុពលដ៏សម្បូរបែបសម្រាប់ការវិនិយោគពីបរទេស នៅពេលដែលប្រជាជនមួយចំនួនធំរបស់ប្រទេសនេះ កំពុងតែតាមទាន់និន្នាការ នគរូបនីយកម្មយ៉ាងឆាប់រហ័ស ហើយវណ្ណៈកណ្តាលត្រូវបានព្យាករណ៍ថានឹងកើនឡើង។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានថ្លែងក្នុងសន្និសីទក្រុង Davos ឆ្នាំ ២០២៤។ រូបថត៖ REUTERS/Denis Balibouse |
នាយករដ្ឋមន្ត្រីចិនក៏បានឲ្យដឹងថា ការប្រកួតប្រជែងប្រកបដោយតម្លសភាព គឺជា "គន្លឹះ" ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិត។ យោងតាមលោក Li Qiang ពិភពលោកចាំបាច់ត្រូវដកចេញនូវឧបសគ្គចំពោះការប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការក្នុងយុទ្ធសាស្ត្របរិស្ថាន និងការផ្លាស់ប្តូរវិទ្យាសាស្ត្រអន្តរជាតិ។ ដោយសំដៅលើបញ្ញាសិប្បនិម្មិត (AI) នាយករដ្ឋមន្ត្រីចិនបានចាត់ទុកថា AI ត្រូវបានណៃនាំតាមទិសដៅដែលមានប្រយោជន៍ដល់ការរីកចម្រើនរបស់មនុស្សជាតិ ដូច្នេះចាំបាច់ត្រូវកំណត់ "បន្ទាត់ក្រហម" ដែលមិនអាចឆ្លងកាត់ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទាំងនេះ ដើម្បីធានាថា វានាំមកនូវផ្តល់ផលប្រយោជន៍ដល់សង្គមទាំងមូល៕