(VOVworld) - ក្រោយរយៈពេល៤ថ្ងៃប្រជុំ នារសៀលថ្ងៃទី៦ សីហា នៅរដ្ឋធានី
វៀងច័ន្ទ ប្រទេសឡាវ សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៤៨ និង
សន្និសីទទាក់ទិននានាបានបិទបញ្ចប់។គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ
លើកនេះដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Tran Tuan Anh
បានមានការរួមវិភាគទានសកម្មជាច្រើនក្នុងជោគជ័យនៃសន្និសីទ។
|
បណ្ដារដ្ឋមន្រ្តីចូលរួមសន្និសីទ AEM ៤៨ (រូបថត៖VOV) |
នៅសន្និសីទលើកនេះ បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានប្រមូលផ្ដុំពិភាគ្សា
និងអនុម័តលើក្របខ័ណ្ឌជាច្រើនសំដៅបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចផ្ទៃក្នុង
ប្លុកអាស៊ានដូចជាច ក្របខ័ណ្ឌបង្កភាពងាយស្រួលសំរាប់ពាណិជ្ជកម្មអាស៊ាន
ក្របខ័ណ្ឌគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារអាស៊ាន និងក្របខ័ណ្ឌអាស៊ានស្ដីអំពី
ការទាក់ទងជាមួយហិរញ្ញវត្ថុសំរាប់អង្គភាពអាជីវកម្មខ្នាតូចនិងមធ្យម ជាដើម។រដ្ឋ
មន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថា៖
“អាចនិយាយបានថាក្របខ័ណ្ឌទាំងនេះជាគ្រឹះស្ថានសំដៅជួយប្រទេស
អាស៊ានទាំងអស់ប្រែគោលជំហរ ខ្លឹមសារក្នុងកិច្ចព្រមព្រៀងផ្ទៃក្នុងដើម្បីកសាង
សហគមន៍សេដ្ឋកិច្ចអាស៊ាននោះក្លាយទៅជាការពិត ដោយមានការណែនាំជាក់
ស្ដែង លើផ្នែកសាធារណៈក៏ដូចជាផ្នែកឯកជន ដែលត្រូវបានដាក់ចេញក្នុង
សកម្មភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន”។
ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ វៀតណាមបន្តជំរុញការផ្ដើមគំនិតស្ដីអំពី
កិច្ចសហប្រតិបតិ្តការតំបន់ រវាងប្រទេសចំនួន៤រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា
និងវៀតណាម បណ្ដាប្រទេសនៃអនុតំបន់ទន្លេមេគង្គនិងជប៉ុន៕