សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១

VOV Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី៧ឧសភា សន្និបាតលើកទី៥
គណៈកម្មាធិការមជ្ឈឹមបក្ស​កុម្មុយនីស្តវៀតណាម នីតិកាលទី១១បានបើកនៅក្រុងហាណូយនិងគ្រោង
នឹង​ប្រព្រឹត្តទៅក្នុងរយៈពេល៩ថ្ងៃ (ចាប់ពីថ្ងៃទី៧ដល់
ថ្ងៃទី១៥ឧសភា)។
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ - ảnh 1
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១បានបើកនៅ
ក្រុងហាណូយ

VOV-នាព្រឹកថ្ងៃទី៧ឧសភា សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្ស​កុម្មុយនីស្តវៀតណាមនីតិកាលទី១១បានបើកនៅក្រុងហាណូយនិងគ្រោង
នឹង​ប្រព្រឹត្តទៅក្នុងរយៈពេល៩ថ្ងៃ (ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៥ឧសភា)។ ក្នុង
ពិធីបើក អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានមាន
សន្ទរកថា​សំខាន់។ អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថានៅសន្និបាត
លើកទី៥នេះគណៈ​កម្មាធិការមជ្ឈឹមពិភាគ្សាអំពីបណ្ដាខ្លឹមសារដូចជាបុកសរុប ការអនុវត្តរដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩២និងខ្លឹមសារសារវន្តមួយចំនួនដែលត្រូវធ្វើ វិសោធនកម្មនិងបំពេញបន្ថែម បូកសរុប​ការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម
លើកទី៧ (នីតិកាលទី៩) ស្ដីពីការ “បន្តផ្លាស់ប្តូរគោល​នយោបាយ​ច្បាប់ អំពីដីធ្លីក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម​
ប្រទេសជាតិ”ជាដើម។ ស្ដីពីការធ្វើវិសោធនកម្មបំពេញ​បន្ថែមរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖ “ការធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញត្រូវបន្តអះអាងនូវអត្តចរិត
និងរូបសណ្ឋានរបស់របបនយោបាយនិងក្បាលម៉ាស៊ីនរដ្ឋដែលបានកំណត់
ក្នុងកម្មវិធីនយោបាយ​(បំពេញបន្ថែមអភិវឌ្ឍន៍ឆ្នាំ២០១១) និងរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២។ នោះគឺ រដ្ឋ​យើង​ជានិតិរដ្ឋសង្គមនិយមរបស់ប្រជាជនដោយ
ប្រជាជននិង ដើម្បីប្រជាជន។ សិទ្ធិ​ទាំងអស់ចំណុះប្រជាជនប្រជាជនអនុវត្ត អំណាចរដ្ឋតាមរយៈអង្គការរដ្ឋក្រោម​កិច្ច​ដឹកនាំរបស់បក្ស។ រដ្ឋសភាជា ស្ថាប័នដំណាងខ្ពស់បំផុតរបស់ប្រជាជន ស្ថាប័ន​អំណាចខ្ពស់បំផុតនិងជា ស្ថាប័នតែមួយគត់មានសិទ្ធបង្កើតរដ្ឋធម្មនុញ្ញ តែងតាំង​និតិបញ្ញត្តិ។”
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ - ảnh 2
ក្នុងពិធីបើក អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានមានសន្ទរកថាសំខាន់។

អំពីគោលនយោបាយច្បាប់ដីធ្លី អគ្គលេខាបក្ស Nguyen Phu Trong បាន
លើក​ច្បាស់ថា ដីធ្លីជាទ្រពសម្បត្តិពិសេសរបស់ប្រទេសជាតិ គឺជាធនធាន
ដ៏​មានតម្លៃ ជាប្រភពរសនៅរបស់ប្រជាជននិងជាប្រភបកម្លំាងដ៏ធំធេង
របស់ប្រទេសជាតិនិង​ចំណុះកម្មសិទ្ធរបស់ប្រជាជនទំាងមូលដោយរដ្ឋជា
ម្ចាស់កម្មសិទ្ធ​និង​គ្រប់គ្រង។ អគ្គលេខាបក្ស Nguyen Phu Trong ក៏បានលើក
 ច្បស់ថា ៖       
 “យើងប្រមូលផ្តុំធ្វើឲ្យច្បាស់ថា ហេតុអី្វដីធ្លីមិនទាន់ពង្រិកយ៉ាងគ្រប់គ្រាន់
ដើម្បី ក្លាយទៅជាប្រភពកម្លំាងផ្ទៃក្នុងសំខាន់សម្រាប់បំរើការអភិវឌ្ឍន៌
សេដ្ឋកិច្ច សង្គម។ ហេតុអី្វនៅទីកន្លែងជាច្រើនការប្រើប្រាស់ដីធ្លីនៅតែខ្ជះ
ខ្ជាយមានប្រសិទ្ធភាព​ទាប។​ល។ ស្តីអំពីការបង្កាប្រឆំាងនឹងអំពើពុករលួយ
ខ្ជៈខ្ជាយ អគ្គលេខាបក្ស Nguyen Phu Trong ចាត់ទុកថា ត្រូវវិភាគ និងវាយ
តម្លៃយ៉ាងបរានុម័ត្ត និងគ្រប់ជ្រុង​ជ្រោយចំពោះស្ថានភាពពុករលួយខ្ជៈខ្ជាយ និងលទ្ធផលនៃការបង្កាប្រឆំាងអំពើ​នេះ ។ ឈរលើមូលដ្ឋានមនោះ លើក
ឡើងរាល់គោលនយោ​បាយដំណោះស្រាយតឹង​រឹង សំដៅបង្កើតការ ប្រែប្រួលច្បាស់លើវិស័យនេះ។        
នាចុងក្រោយ អគ្គលេខាបក្ស Nguyen Phu Trong បានស្នើថាក្នុងសន្និសីទលើក​នេះមជ្ឈឹមពិភាគ្សានិងចេញផ្សាយសេចក្តីសម្រេចចិត្តស្តីអំពីគោលនយោបាយ
សង្គមមួយចំនួនពីឥឡូវដល់ឆ្នាំ​២០២០​ពិសេសគឺគោលនយោបាយអនុគ្រោះ ចំពោះអ្នកមានគុណបំណាចនិងធានា​សុខុមាលភាពសង្គមដូចជាធានាការងារ ធ្វើកាត់បន្ថយភាពក្រីក្រនិង​ធានា​សេវ៉ាកម្មសង្គមជាសារវ័ន្ធឲ្យប្រជាជនទៀតផង៕

ប្រតិកម្មទៅវិញ