|
អគ្គលេខាបក្ស លោក Nguyen Phu Trong |
(VOV)_នាព្រឹកថ្ងៃទី១៤ ធ្នូ នៅទីក្រុងហាណូយសន្និបាតលើកទី១៣ គណៈ
កម្មាធិការមជ្ឈឹមបក្សនីតិកាលទី៦ត្រូវបានប្រារព្វឡើងដ៏មហោឡារឹក ។ សន្និបាត
នឹងពិភាក្សាអំពីខ្លឹមសារសំខាន់ៗ ដូចជា៖ ការទទួលមតិរួមវិភាគទានចំពោះមហា
សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ បណ្ដាសំណុំឯកសារដាក់ជូនមហាសន្និបាតបក្ស
លើកទី១២ ក្របខ័ណ្ឌបោះឆ្នោតនៅមហាសន្និបាតបក្ស លើកទី១២ របស់បក្ស និង
បញ្ហាសំខាន់មួយចំនួនទៀត។
ថ្លែងមតិបើកសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើក
ឡើងបញ្ហាមួយចំនួនដើម្បីអង្គសន្និបាតយកចិត្តទុកដាក់ ពិនិត្យមើលនិងសម្រេច៖
“ ខ្ញុំសូមស្នើមជ្ឈឹមលៃទុកពេលវេលាធ្វើលារស្រាវជ្រាវ ពិភាក្សានិងផ្តល់មតិ
ចំពោះរបាយការណ៍អធិប្បាយ ទទួលយក និងបណ្ដាសេចក្តីព្រាង ដោយស្មារតី
គោរព មានការទទួលខុសត្រូវចំពោះមតិរួមវិភាគទានរបស់បក្សទាំងមូល បណ្ដាសមាជិក សមាជិកាសភា រណសិរ្យមាតុភូមិវៀតណាម អង្គការនយោបាយ សង្គម
និងប្រជាជន។ ប្រមូលផ្តុំមតិចំពោះបញ្ហាដែលត្រូវបំពេញបន្ថែម និងកែសម្រួល
នៃសេចក្ដីព្រាង ឯកសារនានា។”
ស្ដីពីបញ្ហាកម្មាភិបាល គណៈកម្មាធិការមជ្ឈឹម នីតិកាលទី១២ អគ្គលេខាបក្ស
លោក Nguyen Phu Trong បានអះអាងថា៖
“ នៅសន្និបាតមជ្ឈឹមលើកនេះ ការិយាល័យនយោបាយនឹងរាយការណ៍ជូន
ដល់មជ្ឈឹមអំពីលទ្ធផលត្រៀមរៀបចំកម្មាភិបាលមជ្ឈឹម ការិយាល័យនយោបាយ
គណលេខា និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម នីតិកាលទី១២។”
តាមរបៀបវារះ សន្និបាតលើកនេះនឹងធ្វើការដល់ថ្ងៃទី២២ ធ្នូ៕