អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបញ្ចប់សន្និបាតមជ្ឈិមបក្សលើកទី៨នីតិកាលទី១២ (រូបថតៈ VOV) |
អញ្ជើញថ្លែងក្នុងពិធីបិទ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតមជ្ឈិមលើកទី៨នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ បានបញ្ចប់ប្រកបដោយជោគជ័យ។ ប៉ុន្តែ លោកអគ្គលេខាបក្សក៏បានក្រើនរំលឹក កុំអត្តនោម័ត ព្រោះនៅខាងមុខនៅមានការលំបាកជាច្រើន ជាពិសេសត្រូវធ្វើឲ្យបានល្អថែមទៀត ទើបអនុវត្តន៍ប្រកបដោយជោគជ័យ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទៅ១២ របស់បក្ស។
អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកច្បាស់ថា៖ "នៅក្នុងឆ្នាំ ២០១៩ បន្តការពង្រឹងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា បង្កើនសមត្ថ ភាពដើម្បីទប់ទល់ជាមួយបម្រែបម្រួលនៃទីផ្សារ ជាពិសេសនៅក្នុងទីផ្សារពិភពលោក ។ ជម្រុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ សម្របសម្រួលការរៀបចំរចនាសម្ព័ន្ធបុគ្គលិក ការធានាសកម្មភាពប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ត្រូវផ្តោតសំខាន់លើការអភិវឌ្ឍវប្បធម៌ សង្គមនិងការការពារបរិស្ថាន។ ធានាសន្តិសុខសង្គម លើកកម្ពស់សុខុមាលភាពសង្គមនិងកែលំអជីវភាពរស់នៅរបស់ប្រជា ជន។ ទន្ទឹមជាមួយគ្នានោះ ត្រូវពង្រឹងកិច្ចការ ការពារជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយនិងសណ្ដាប់ធ្នាប់សង្គម ក៏ដូចជា ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិនិងលើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់និងលើពិភពលោកផងដែរ”។
ទិដ្ឋភាពនៃពិធីបិទសន្និបាតមជ្ឈិមបក្សលើកទី៨នីតិកាលទី១២ (រូបថតៈ VOV) |
ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព គណៈកម្មាធិការមជ្ឈិមបានឯកភាព ផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តថ្មី ស្តីពី យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ប្រកបដោយចីរភាព ដើម្បី ឈានជើងមួយជំហានធ្វើឱ្យវៀតណាមក្លាយទៅជាប្រទេសដែលរឹងមាំលើវិស័យសមុទ្រ សម្បូរធូធារដោយសារសមុទ្រ ផ្អែកលើសមុទ្រនិងឆ្ពោះទៅសមុទ្រជានិច្ច។
ស្តីពីកិច្ចការកសាងបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា នៅក្នុងសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈិម បានពិចារណានិងសម្រេចចិត្ត ឧទ្ទេសនាមអគ្គលេខាបក្ស ជាបេក្ខភាពដើម្បីរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រ ធានរដ្ឋ និងបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការត្រូតពិនិត្យមជ្ឈិមនីតិកាលទី១២ចំនួន២រូបទៀត៕