សន្និបាតទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៧(នីតិកាលទី១១)បានបញ្ចប់។

Theo VOV -
Chia sẻ
VOV-សន្និបាតទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបសេចក្តីសំរេចចិត្តសន្និបាត​មជ្ឈឹមលើកទី៧និតិកាលទី១១រៀបចំដោយគណៈកម្មាធិការឃោសនាអប់រំបាន​បញ្ចប់នារសៀលថ្ងៃទី៤កក្កដា។

សន្និបាតទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៧(នីតិកាលទី១១)បានបញ្ចប់។ - ảnh 1
សន្និបាតទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៧(នីតិកាលទី១១) បានបិទ។ (tuyengiao.vn)


        VOV-សន្និបាតទូទាំងប្រទេសស្រាវជ្រាវជ្រួតជ្រាបសេចក្តីសំរេចចិត្តសន្និបាត​មជ្ឈឹមលើកទី៧និតិកាលទី១១រៀបចំដោយគណៈកម្មាធិការឃោសនាអប់រំបាន​បញ្ចប់នារសៀលថ្ងៃទី៤កក្កដា។ ក្នុងរយៈពេល២ថ្ងៃធ្វើការ ទី៣និងទី៤កក្កដា​បណ្ដា​ដំណាងបានស្ដាប់របាយការណ៍អំពីខ្លឹមសារសារវន្តរបស់សេចក្តីសំរេចចិត្ត​សន្និបាត មជ្ឈឹមលើកទី៧ដូចជា សេចក្តីដំរេចចិត្តអំពីម្ចាស់ការទប់ទល់នឹង​បំរែបំរួល​អាកាសធាតុបង្កើនការគ្រប់គ្រងធនធាននិងការពារបរិស្ថាន សេចក្តីសំរេចចិត្តអំពី​បង្កើននិងផ្លាស់ប្តូរថ្មីកិច្ចដឹកនាំរបស់បក្សចំពោះការងារចលនាប្រជាជនក្នុងស្ថាន​ភាព
ថ្មីជាដើម។ ថ្លែងមតិសន្និដ្ឋានសន្និបាត លោក Dinh The Huynh ប្រធានគណៈ​កម្មាធិការឃោសនាអប់រំមជ្ឈឹមបានស្នើរបណ្ដាដំណាងក្ដាប់ជាប់រាល់ភារកិច្ចស្នូល​និងដំណោះស្រាយជាពិសេសចំពោះវិស័យនីមួយៗ។ ចំពោះសេចក្តីសំរេច​ចិត្តអំពី​បង្កើននិងផ្លាស់ប្តូរថ្មីកិច្ចដឹកនាំរបស់បក្សចំពោះការងារចលនាប្រជាជនក្នុង
សភាពការណ៍ថ្មី លោក Dinh The Huynh បានលើកច្បាស់ថា៖

        “ចំណុចគិន្លឹះនៃការងារចលនាប្រជាជនគឺត្រូវធ្វើឲ្យប្រជាជនជឿជាក់លើកិច្ច
ដឹកនាំរបស់បក្ស​ជឿជាក់លើគោលមាគារគោលការណ៍របស់បក្ស។ ដើម្បីធ្វើល្អ
ការងារចលនាប្រជាជនមុនបង្អស់ត្រូវផ្លាស់ប្តូរថ្មីការត្រិះរិះអំពិការងារ​ចលនា
ប្រជាជន ដោះស្រាយល្អបំណងនិងផលប្រយោជន៍សមស្របរបស់​ប្រជាជន​នឹងបង្កើតបានការជឿជាក់ប្តេជ្ញាជំនះពុកពាររបៀបធ្វើចាស់៕”

ប្រតិកម្មទៅវិញ