|
សន្និបាតតំណាងនារីទូទាំងប្រទេសលើកទី៧បានបិទប្រកបដោយជោគជ័យ |
(VOVworld)-បន្ទាប់ពីរយៈពេល៣ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី៩មិនា មហាសន្និបាត
តំណាងនារីទូទាំងប្រទេសលើកទី៧អាណត្តិ ២០១៧-២០២២ បានបើកសម័យបិទ
បញ្ចប់។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ
ភូមិវៀតណាមលោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក
សកម្មរបស់សមាគមនារីគ្រប់ជាន់ថ្នាក់ទៅក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិនិង
របស់ប្រទេសជាតិ។ លោក Nguyen Thien Nhan ជឿជាក់ថា ក្នុងអាណត្តិថ្មី សម្ព័ន្ធ
សមាគមនារីវៀតណាម បន្តពង្រីកសមត្ថភាពរបស់ខ្លួនទៅក្នុងរាល់កម្មភាពរបស់
រណសិរ្សមាតុភូមិផងដែរ។ យល់ស្របជាមួយនឹងទិសដៅ ភារកិច្ចដែលមហាសន្និ
បាតបានកំណត់សម្រាប់អាណត្តិ ២០១៧-២០២២នោះ លោក Nguyen Thien Nhan
បានសង្កត់ធ្ងន់ថា ៖
“វិធីសាស្ត្រដែលសម្ព័ន្ធសមាគមនារីជ្រើសរើសសម្រាប់មូលដ្ឋានគឺល្អណាស់
តាមនោះ មូលដ្ឋាននីមួយៗនឹងដឹងថាខ្លួនត្រូវធ្វើអ្វីៗ។ ដោយគោលដៅទាំងអស់
ដែលបានកំណត់នេះ សមាគមនារីនឹងបន្តរួមចំណែកទៅក្នុងចលនារណសិរ្សទូទាំង
ប្រទេស។ក្នុងមហាសន្និបាតនេះបានដាក់ចេញនូវគោលដៅចំនួន៥សម្រាប់បង្កើត
សហករណ៍ដោយនារីធ្វើជាម្ចាស់ចំនួន៣០០កន្លែង។នេះជាចំណុចថ្មីបើប្រៀបធៀប
នឹង អាណត្តិមុនដែរ”។
នៅក្នុងពិធីបិទនេះ អង្គប្រជុំបានអនុម័តនូវលក្ខន្តិកៈសម្ព័ន្ធសមាគមនារីវៀត
ណាម (ធ្វើវិសោធនកម្ម)ក្នុងនោះមានចំណុចថ្មីជាច្រើន សមស្របជាមួយមុខងារ
ភារកិច្ចនិងឆ្លើយតបតម្រូវការរបស់ចលនានារី និងសកម្មភាពរបស់សម្ព័ន្ធសមាគម
នារីវៀតណាមក្នុងដំណាក់កាលថ្មី។ លោកស្រី Nguyen Thi Thu Ha សមាជិកមជ្ឈឹម
បក្ស ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១១ជាប់ឆ្នោតជាថ្មីម្តងទៀត
ដំណែងប្រធានសម្ព័ន្ធសមាគមនារីវៀតណាមនីតិកាលទី១២៕