|
របាយការណ៍ស្ដិពីសន្ទស្សន៍យុត្តិធម៌ឆ្នាំ ២០១២ បានវាយតំលៃអំពីសភាពការណ៍ជាក់ស្ដែងអំពីសមភាព និងស្មើភាព(TTXVN) |
(VOV)_របាយការណ៍ស្ដិពីសន្ទស្សន៍យុត្តិធម៌ឆ្នាំ ២០១២ បានវាយតំលៃអំពី
សភាពការណ៍ជាក់ស្ដែងអំពីសមភាព និងស្មើភាពដោយផ្អែកទៅលើមតិរបស់ប្រ
ជាជនវៀតណាម ត្រូវបានប្រកាសជាសាធារណះ នាថ្ងៃទី ៣ តុលា នៅទីក្រុងហា
ណូយ។ លោក Bakhodir Burkhanov នាយករងជាតិនៃកម្មវិធីអភិវឌ្ឍន៍អង្គការ
សហប្រជាជាតិ ( UNDP) ប្រចាំនៅវៀតណាម បានអោយដឹងថា÷ សន្ទស្សន៍នេះ ជាលទ្ធផលនៃការស្ទង់មតិរបស់ប្រជាជនចំនួន ៥០០០នាក់ (មានបទ បិសោធន៍ជាក់ស្ដែង) នៅលើស្រទាប់ក្នុងសង្គម ដែលកំពុងរស់នៅនៅខេត្ត ទីក្រុងចំនួន២១របស់វៀតណាម។ សន្ទស្សន៍យុត្តិធម៌បានបង្ហាញអំពីមតិ និងការវាយតំលៃរបស់ប្រជាជនចំពោះប្រសិទ្ធិភាពរបស់សកម្មភាពនៃស្ថាប័ន
រដ្ឋនានា ក្នុងការធានាយុត្តិធម៌ និងបណ្ដាសិទ្ធិជាសារវ័ន្តរបស់ប្រជាជន។
រីឯ លោក Pham Quoc Anh ប្រធានសមាគមមេធាវីវៀតណាមបានអះអាង ថា÷ ការប្រកាសជាសាធារណះនូវសន្ទស្សន៍យុត្តិធម៌ជាការផ្តើមគំនិតដ៏សំខាន់
ដែលបង្ហាញពីគោលបំណងរបស់ប្រជាជន អំពីសង្គមមួយប្រកបដោយប្រជាធិប
តេយ្យ និងសមភាព ដែលវៀតណាមកំពុងអនុវត្ត៕