សន្ទស្សន៍នៃប្រសិទ្ធភាំពសេវា logistics របស់វៀតណាមក្នុងឆ្នាំ ២០១៨ បានកើនឡើង២៥កម្រិត

Chia sẻ
(VOVWORLD) - យោងតាមការវាយតម្លៃថ្មីបំផុតរបស់ធនាគារពិភពលោក (WB) សន្ទស្សន៍ប្រសិទ្ធភាពនៃសេវាកម្ម logistics (LPI) របស់វៀតណាមនៅក្នុងឆ្នាំ២០១៨ បានកើនឡើង២៥កម្រិត បើប្រៀបនឹងឆ្នាំ២០១៦ ពោលគឺជាប់លំដាប់ថ្នាក់ទី៣៩ក្នុងចំណោមប្រទេសចំនួន ១៦០ដែលត្រូវបានស្ទង់មតិ។ 
សន្ទស្សន៍នៃប្រសិទ្ធភាំពសេវា logistics របស់វៀតណាមក្នុងឆ្នាំ ២០១៨ បានកើនឡើង២៥កម្រិត - ảnh 1
សន្ទស្សន៍នៃប្រសិទ្ធភាំពសេវា logistics របស់វៀតណាមក្នុងឆ្នាំ ២០១៨ បានកើនឡើង២៥កម្រិត 

លទ្ធផលនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកែលម្អសន្ទស្សន៍ប្រសិទ្ធភាពនៃសេវាកម្ម logistics នៅវៀតណាម ក្នុងនោះ មានការរួមចំណែករបស់វិស័យដឹកជញ្ជូនផង ដែរ។

យោងតាមលោក Nguyen Van Cong អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូន វៀតណាមថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យដឹកជញ្ជូនបានធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសេវាកម្មដោយឥតឈប់ឈរ ដែលបានភ្ជាប់ទំនាក់ទំនងគ្នារវាងមធ្យោ បាយដឹកជញ្ជូនដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន។ លោក Nguyen Van Cong ឲ្យដឹងថា៖ “ក្រសួងតែងតែជួយសម្រួលដល់សហគ្រាសវិនិយោគបំពាក់បករណ៍ទំនើប បង្កើតការតភ្ជាប់រវាងវិស័យដឹកជញ្ជូនផ្សេងៗ រវាងសហគ្រាសនាំចេញនាំចូល សហគ្រាសផលិតទំនិញជាមួយសហគ្រាស logistics  ដើម្បីឲ្យមានតម្លាភាពសាធារណៈអំពីតម្លៃនៃសេវាដឹកជញ្ជូន។ ទាក់ទងនឹងទីផ្សារដឹកជញ្ជូន របៀបនៃការដឹកជញ្ជូនដើម្បីធ្វើយ៉ាងម៉េចឲ្យមានការតភ្ជាប់ បង្កើនការដឹកជញ្ជូនតាមរយៈមធ្យោបាយដ៏សម្បូរបែបគឺមយើងអាចកាត់បន្ថយចំណាយលើការដឹកជញ្ជូននិងកាត់បន្ថយបានចំណាយ logistics ផងដែរ៕

ប្រតិកម្មទៅវិញ