ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងក្នុងពិធី |
ធនាគារដ្ឋវៀតណាម បន្តនាំមុខក្នុងចំណោមក្រសួង ស្ថាប័ន ចំនួន១៨ ដែលទទទួលបានការវាយតម្លៃ។ លទ្ធផលតាមតំបន់ នាំមុខតារាងកំណែទម្រង់រដ្ឋបាលគឺខេត្ត Quang Ninh។ អញ្ជើញថ្លែងមតិនៅក្នុងពិធីប្រកាសសន្ទស្សន៍កំណែងទម្រង់រដ្ឋបាលឆ្នាំ ២០១៨ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ “ត្រូវផ្តោតសំខាន់លើការពិនិត្យនិងការសម្រួលបែបបទរដ្ឋបាល ដោយ យកចិត្តទុកដាក់លើការពិនិត្យឡើងវិញនិងកាត់បន្ថយលក្ខខណ្ឌអាជីវកម្ម បញ្ជីទំនិញនិងផលិតផល ដែលស្ថិតនៅក្រោមការត្រួតពិនិត្យឯកទេស បែបបទរដ្ឋបាល ដែលកំពុងជាឧបសគ្គ ទាក់ទងទៅនឹងសកម្មភាពផលិតកម្មនិងអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ បង្កើនកិច្ចសន្ទនាជាមួយសហគមន៍អាជីវកម្ម ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីស្នើការដោះស្រាយនិងដាក់សំណើរជូននាយករដ្ឋមន្ត្រីឲ្យដោះស្រាយនូវបញ្ហាលំបាកនិងបញ្ហាជំពាក់ជំពិន គោលនយោបាយ ក៏ដូចជាបែបបទរដ្ឋបាល ដែលពាក់ព័ន្ធនឹងសកម្ម ភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ”៕