ស្នាដៃចំនួន ១៤ ដែលទទួលបានពានរង្វាន់សៀវភៅល្អបំផុត ឆ្នាំ ២០២២

Chia sẻ
(VOVWORLD) - ពានរង្វាន់សៀវភៅល្អលើកទី ១១ ក្នុងឆ្នាំ ២០២២ ទាក់ទាញការចូលរួមពីបញ្ញវន្ត អ្នកជំនាញ សហគ្រិន សិល្បករ គ្រូបង្រៀន អ្នកសារព័ត៌មានដែលមានចំណង់ចំណល់ចិត្ត និងជាពិសេសយុវជនដែលស្រឡាញ់សៀវភៅជាច្រើនមកពីទូទាំងប្រទេស។
ស្នាដៃចំនួន ១៤ ដែលទទួលបានពានរង្វាន់សៀវភៅល្អបំផុត ឆ្នាំ ២០២២ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN)

ពិធីប្រកាសពានរង្វាន់សៀវភៅល្អលើកទី ១១ ឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានអប់រំ IRED គម្រោងលើកកម្ពស់សៀវភៅល្អ និងគំនិតផ្តួចផ្តើម OpenEdu នាថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហូជីមិញ។ រដូវកាលឆ្នាំនេះបន្តលើកតម្កើងដល់ចំណងជើងចំនួន ១៤ និងស៊េរីសៀវភៅក្នុង ៧ ប្រភេទ រួមមាន សៀវភៅស្រាវជ្រាវ សៀវភៅអប់រំ សេដ្ឋកិច្ច អភិបាលកិច្ច អក្សរសិល្ប៍ សៀវភៅកុមារ និងសៀវភៅរកឃើញថ្មី។

អ្នកបកប្រែ  Khanh Nguyen ដែលបានទទួលរង្វាន់ក្នុងប្រភេទសៀវភៅអក្សរសាស្ត្រសម្រាប់ស្នាដៃបកប្រែ On earth we're briefly gorgeousរបស់អ្នកនិពន្ធ Ocean Vuong (ជនអាមេរិកដើមកំណើតវៀតណាម) បានឲ្យដឹងថា៖ “បញ្ហាប្រឈមដ៏ធំបំផុតគឺការបកប្រែស្នាដៃរបស់អ្នកនិពន្ធដ៏ល្បីបែបនេះទៅជាភាសាវៀត ណាមទាំង ស្រុង និងពេញលេញ ប៉ុន្តែនៅតែរក្សាបានដដែលរចនាបទរបស់អ្នកនិពន្ធ។ ចំណុចពិបាកបំផុតនៅពេលបកប្រែគឺពាក្យសំដី និងពាក្យពេចន៍របស់អ្នកនិពន្ធ ប៉ុន្តែនៅពេលដែលខ្ញុំអាចបកប្រែជាភាសា វៀតណាមបាន ហាក់ដូចជារង្វាន់ដ៏សក្តិសមផងដែរ”។

ពានរង្វាន់សៀវភៅល្អលើកទី ១១ ក្នុងឆ្នាំ ២០២២ ទាក់ទាញការចូលរួមពីបញ្ញវន្ត អ្នកជំនាញ សហគ្រិន សិល្បករ គ្រូបង្រៀន អ្នកសារព័ត៌មានដែលមានចំណង់ចំណល់ចិត្ត និងជាពិសេសយុវជនដែលស្រឡាញ់សៀវភៅជាច្រើនមកពីទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ