|
អតីតប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណៈរដ្ឋអាហ្វ្រិក កណ្ដាល លោក Michel Djotodia (Image: tno.vn) |
(VOVworld) – អតីតប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល
លោក Michel Djotodia បានទៅកាន់ប្រទេស Benin បន្ទាប់ពីការលា លែងពីដំណែង
ដោយសារលោកមិនអាចទប់ស្កាត់ស្ថានភាពអំពើហឹង្សារវាងភាគីនានាដ៏បង្ហូឈាម
នៅប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេស Benin បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេស
នេះបានយលព្រមសំណូមពររបស់បណ្ដាប្រទេសជាសមាជិកនៃសហភាពសេដ្ឋកិច្ច
ប្រទេសនៅអាហ្វ្រិកកពាក់កណ្ដាល (ECCAS) អំពីការអនុញ្ញាត្តលោក Djotodia ទៅ
កាន់នៅ Benin។ មុននោះ នាថ្ងៃទី ១០ មករា លោក Djotodia និងនាយករដ្ឋមន្ត្រីសាធារ
ណៈរដ្ឋអាហ្វ្រិកកណ្ដាល លោក Nicolas Tiengaye បានប្រកាសលាលែងពីដំណែងនៅ
សន្និសីទពិសេសអំពី សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល របស់ ECCAS ដែលបានប្រព្រឹត្ត
ទៅនៅសាធា រណៈរដ្ឋ Chad ។ គោលដៅនៃការចរចារនេះគឺសំដៅបង្កើតរដ្ឋាភិបាលថ្មី
សំរាប់ ប្រទេសនេះ។ រដ្ឋសភាបណ្តោះអសន្នរបស់សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលនឹង ដំណើរសម័យប្រជុំជាបន្ទាន់នាថ្ងៃទី ១៣ មករា៕