|
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវឲ្យជំរុញទំនាក់ទំនងអន្តរកូរ៉េ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ មិថុនា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមាននិតកូរ៉េ បានប្រកាសត្រៀមខ្លួនជាស្រេចជាមួយកូរ៉េខាងត្បូងសំដៅជំរុញទំនុកទុកចិត្តនិងការ សម្រុះសម្រួលរវាងភាគីទាំង ២ ព្រមទាំង អំពាវនាវឲ្យកូរ៉េខាងត្បូងអនុវត្តបណ្ដា សេចក្តីថ្លែងការណ៍រួមដែលថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានឯកភាព។ សេចក្តី ប្រកាសរបស់ព្យុយ៉ាងបានចាត់ទុកថា៖ ប្រសិនបើ បរិយាកាសសំរាប់ទំនុកទុកចិត្តនិង ការសម្រុះសម្រួលត្រូវបានបង្កើតឡើង ព្រមទាំង Seoul បញ្ឈប់រាល់ទង្វើបង្ករឿងហេតុ
ចំពោះព្យុងយ៉ាង ដូចជា ការធ្វើសមយុទ្ធជាមួយអាមេរិក លុបចោលរាល់កត្តារារាំងសំរាប់ការសន្ទនាទ្វេភាគី នោះគឺការសន្ទនារវាងប្រទេសកូរ៉េទាំង ២ នឹងត្រូវបានរៀបចំ
ឡើងវិញ។ រីឯខ្លួនវិញ កូរ៉េខាងត្បូងបានអំពាវនាវឲ្យព្យុងយ៉ាងដំណើការចរចារដោយ
មិននាំចេញលក្ខ័ណ្ឌបុព្វបទមិនសមហេតុសមផល។ ទម្ទឹមនឹងនោះ ព្យុងយ៉ាងត្រូវ
បញ្ចប់ភ្លាមមួយរំពេចទង្វើបង្ករឿងហេតុដែលធ្វើឲ្យស្ថានភាពលើឧបទ្វីបកូរ៉េតានតឹង
ឡើងៗ៕