សមាសភាពគណប្រតិភូចូលរួមកិច្ចសន្ទនាជាន់ខ្ពស់អន្តរកូរ៉េ |
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង នាថ្ងៃទី ២៨ មិនា បានឲ្យដឹងថា៖ សាធារណរដ្ឋ ប.ប.ក បានជូនដំណឹងចំពោះប្រទេសខ្លួនអំពីសមាសភាពមន្ត្រី ដែលចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងប្រទេសកូរ៉េទាំងពីរ ក្នុងសប្ដាហ៍នេះ សំដៅត្រៀមរៀបចំសម្រាប់សន្និសីទកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែមេសាខាងមុខ។ យោងតាមក្រសួងនេះបានឲ្យដឹងទៀតថា៖ គណប្រតិភូសាធារណរដ្ឋ ប.ប.ក រួមមានសមាសភាពចំនួន ៣ រូប ដឹកនាំដោយប្រធានគណកម្មធិការបង្រួបបង្រួមសន្តិភាពនៃ សាធារណរដ្ឋ ប.ប.ក លោក Ri Son-gwon។ សមាសភាពគណប្រតិភូចំនួន ២ រូបទៀតគឺ លោក Jon Jong-su និង លោក Kim Myong-il ។
មុននេះ នាថ្ងៃទី ២៧ មិនា កូរ៉េខាងត្បូងបានផ្ញើបញ្ជីរាយនាមសមាសភាពគណប្រតិភូ ដែលមានចំនួន ៣ រូប ទៅកាន់ សាធារណរដ្ឋ ប.ប.ក ដើម្បីចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងប្រទេសកូរ៉េទាំងពីរផងដែរ៕