សាធារណៈមតិអន្តរជាតិមានការព្រួយបារម្ភអំពីស្ថានភាព អំពើហឹង្សា​នៅមីយ៉ាន់ម៉ា

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៨ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នារវាងប៉ូលីសជាមួយក្រុមបាតុករនៅមីយ៉ាន់ម៉ា ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិឡើងសម្លេងសំណូមពរឲ្យបញ្ឈប់អំពើហឹង្សានេះ។
សាធារណៈមតិអន្តរជាតិមានការព្រួយបារម្ភអំពីស្ថានភាព អំពើហឹង្សា​នៅមីយ៉ាន់ម៉ា - ảnh 1ការប៉ះទង្គិចរបស់ប៉ូលីសជាមួយក្រុមបាតុករនៅមីយ៉ាន់ម៉ា (រូបថត៖ TTXVN)

យោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានអោយដឹងថា យ៉ាង ហោចណាស់មានមនុស្សចំនួន ១៨ នាក់បានស្លាប់និង៣០ នាក់ទៀត រងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាល ពីថ្ងៃទី ២៨ ខែកុម្ភៈ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Stephane Dujarric បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអះអាងថា ការប្រើប្រាស់អាវុធប្រហារមនុស្ស កឺមិនអាចទទួលយកបានឡើយ។

ក្នុងប្រតិកម្មនាថ្ងៃដដែល សហភាពអឺរ៉ុប (EU) បានព្រមានដាក់ទណ្ឌកម្មលើ មីយ៉ាន់ម៉ា។ តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrellបានបញ្ជាក់ថា ប្លុកនេះនឹងអនុម័តលើទណ្ឌកម្មទៅលើរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ