សាធារណមតិអន្តរជាតិបន្តបរិហាទោសការដែលចិនបង្កភាពតានតឹងនៅសមុទ្រខាងកើត

Chia sẻ
(VOV)_សាធារណមតិអន្តរជាតិបន្តបរិហាទោសចិន ដែលបានបញ្ជូនស្ថានីយខួង
Haiynan Shiyou-981 និងក្រុមនាវា​ទៅកាន់តំបន់ខ្ពង់​រាបបាត​សមុទ្រ សេដ្ឋកិច្ចផ្តាច់មុខ
របស់វៀតណាម

          (VOV)_សាធារណមតិអន្តរជាតិបន្តបរិហាទោសចិន ដែលបានបញ្ជូនស្ថានីយ
ខួងHaiynan Shiyou-981 និងក្រុមនាវា​ទៅកាន់តំបន់ខ្ពង់​រាបបាត​សមុទ្រ សេដ្ឋកិច្ចផ្តាច់មុ
ខរបស់វៀត ណាម និងមានទង្វើបុកចូលនាវារបស់វៀត​ណាមទៀតផង។ ប្រទេសជាច្រើន លើពិភពលោកបានរិះគន់ចិនថា៖សកម្ម​ភាពនេះបានរំលោភលើអធិបតេយ្យភាព របស់វៀតណាម និងធ្វើអោយភាពតានតឹងក្នុងតំបន់កើនឡើង។

សាធារណមតិអន្តរជាតិបន្តបរិហាទោសការដែលចិនបង្កភាពតានតឹងនៅសមុទ្រខាងកើត - ảnh 1
ស្ថានីយខួងHaiynan Shiyou-981 (petrotimes.vn)

          ក្នុងសេចក្ដីថ្លែងការណ៍នាពេលថ្មីៗនេះ ក្រសួងការបរទេសជប៉ុន ​បានចាត់ទុក៖ចិនត្រូវបំភ្លឺនូវមូលហេតុគតិយុត្តិរបស់ខ្លួន ក្នុងការដាក់ស្ថានីយខួងប្រេងនៅក្នុងតំបន់
សេដ្ឋកិច្ចផ្តាចមុខរបស់វៀតណាម នៅសមុទ្រខាងកើត។ រដ្ឋមន្ត្រីការបរទេសជប៉ុន
 លោក Fumio Kishida បានសង្កត់​ធ្ងន់ ​នាថ្ងៃទី ៩ ឧសភាថា៖ ភាពតានតឹងរវាង ចិននិងវៀតណាម គឺដោយ​​សារសកម្មភាពឯកតោភាគី និងការបង្ករឿងហេតុពី
ភាគីចិន។​​
​​​​​​​​​​​​​           នាថ្ងៃទី៩ឧសភាបណ្តាទីភ្នាក់ងារសារព័ត៌មានរបស់ជប៉ុនបានចុះផ្សាយព័ត៌មាន
និងអត្ថបទស្តីពីសភាពការណ៍តានតឹងនៅសមុទ្រខាងកើត។ទីភ្នាក់ងារសារព័ត៌មានJiji ចាត់ទុកថា៖ភាគីចិនមិននាំចេញបានភ័ស្តុតាងច្បាស់លាស់ក្នុងពេលនោះភាគីវៀតណាម
បានប្រកាសរូបភាពស្តីពីការបុកនាវា។ទីភ្នាក់ងារសារព័ត៌មានKyodo ចាត់ទុកថា៖ការ
រិះរកប្រេងនៅតំបន់នេះត្រូវបានដំណើរការបាន១០ឆ្នាំជាប្រ​ការមិនបញ្ចុះបញ្ចូលនិង
ប្រកាសថា៖ស្ថានីយ៍ខួងប្រេងHaiynan Shiyou៩៨១ទើបនឹងបានដាក់ឲ្យប្រើប្រាស់
នាឆ្នាំ២០១២កន្លងទៅនេះតែប៉ុណ្ណោះ។ក្នុងច្បាប់ចេញថ្ងៃទី៩ឧសភានេះដែរកាសែត​
Sankei បានមានអត្ថបទក្រោមចំណងជើងថា៖ចិននិងសមុទ្រខាងកើត៖តើត្រូវប្រើ
កំលាំងហឹង្សាសំដៅផ្លាស់ប្តូរសភាព​ការណ៍នាបច្ចុប្បន្ននេះ។កាសែតនេះសង្កត់ធ្ង​ន់ថា៖ការប្រើកំលាំងហឹង្សាជាប្រការមិនអាចយល់ព្រមបាន​ឡើយ៕

នាថ្ងៃទី៨ ឧសភា ក្រសួងការបរទេសអាមេរិកបានសម្ដែងការព្រួយបារម្ភជាថ្មី
ម្ដង់ទៀតអំពីបណ្ដាសកម្មភាពរបស់ចិននៅសមុទ្រខាងកើត និងអះអាងថា៖​សភាពការណ៍តានតឹងនាបច្ចុប្បន្នគឺដោយសារចិនបណ្ដាលឡើង។ ​ អ្នកនាំពាក្យ
រងនៃ ក្រសួងការបរទេសអាមេរិក Marie Harf បានសង្កត់ធ្ងនថា៖

          “ ការដែលចិនបានបញ្ជូនស្ថានីយខួងប្រេងចូលក្នុងដែនសមុទ្ររបស់​វៀត ណាម ជាសកម្មភាពបង្ករឿងហេតុ១ ដោះគ្រោះថ្នាក់​។ពីព្រោះ​វាអាចនាំមក នូវ ការគិតគូរខុសឆ្គង និងអាចនាំមកសកម្មភាពបង្ករឿងហេតុផ្សេងៗទៀត បង្កើន
ភាពតានតឹងនៅលើសមុទ្រខាងកើត។ អ្វីៗដែលបាននិងកំពុង​កើតមានឡើង នៅ
សមុទ្រ ខាងកើត បានដើរបញ្ជ្រាស់ទៅនឹងរាល់គោលបំណង​របស់អាមេរិក។”

          នាថ្ងៃនេះដែរ ​សមាគមមិត្តភាពអ៊ីតាលី-វៀតណាម ក៏បានបរិហាទោស​ការ ដែលចិនបានបញ្ជូនស្ថានីយខួងប្រេងចូលក្នុងដែនសមុទ្ររបស់វៀត​ណាមដោយ ឯកតោភាគី និងចាត់ទុកនេះគឺជាសកម្មភាពរំលោភទៅលើច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ​។

ចំពោះការដែលចិនបន្តបញ្ជូននាវាបំពាក់អាវុធទៅកាន់តំបន់ដាក់ស្ថានីយខួង
ប្រេងនៅដែនសមុទ្រវៀតណាមនោះ សាធារមតិអន្តរជាតិសុទ្ធតែអះអាងថា៖ ទង្វើ
ទាំងនេះដែលធ្វើអោយសភាពការណ៍នៅសមុទ្រខាងកើតបង្កើនភាពតានតឹង ភាគី
ចិនត្រូវទទួលខុសត្រូវទាំងស្រុងអំពីសកម្មភាពដោយឯកតោភាគីនេះ៕

ប្រតិកម្មទៅវិញ