សាធារណៈមតិអន្តរជាតិបន្តថ្កោលទោសការវាយប្រហារដោយគ្រាប់បែកបង្ហូរឈាមនៅអេហ្ស៊ីប

Chia sẻ
(VOVWORLD) - សម្តេចប៉ាប  Francis កាលពីថ្ងៃទី ២៩ខែធ្នូ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះ ការបំផ្ទុះគ្រាប់បែកនៅខេត្ត Giza នៃប្រទេសអេហ្ស៊ីប ហើយបានផ្ញើរសេចក្តីរំលែកទុក្ខជូនដល់ជនរងគ្រោះនិងក្រុមគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះផងដែរ។ 

នៅក្នុងសារទូរលេខនេះ ក្នុងនាមសម្តេចប៉ាបផ្ញើរជូនប្រធានាធិបតីអេ ហ្ស៊ីប លោក Abdel Fattah al-Sisi, នាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់លោក Pietro Parolin បានឲ្យដឹងថា សម្តេចប៉ាប Francis មានការឈឺចាប់យ៉ាងខ្លាំងដែលបានឮពីការបំផ្ទុះគ្រាប់បែក បានកើតឡើងកាលពីថ្ងៃមុននៅក្បែរ Giza  និងថ្កោលទោសឥរិយាបទអមនុស្សធម៌និងឃោរឃៅនេះ ព្រមទាំងអធិស្ឋានជូនដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ជនរងគ្រោះផងដែរ។

នៅថ្ងៃដដែលនោះ រដ្ឋាភិបាលឥណ្ឌាក៏បានថ្កោលទោសការវាយប្រហារភេរវកម្មលើឡានដឹកភ្ញៀវទេសចរវៀតណាមនៅអេហ្ស៊ីប។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសឥណ្ឌាថា ប្រទេសនេះ ថ្កោលទោសការវាយប្រហារភេរវកម្មដែលឆកយកជីវិតមនុស្សស្លូតត្រង់។ ប្រទេសឥណ្ឌាក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃជនរងគ្រោះ ហើយសង្ឃឹមថា អ្នក រងរបួសនឹងសះស្បើយយ៉ាងឆាប់រហ័ស។ ក្រសួងការបរទេសឥណ្ឌាបានប្រ កាសថា ឥណ្ឌាជានិច្ចកាលនឹងប្រកៀកស្មារជាមួយរដ្ឋាភិបាលនិងប្រជា ជនអេហ្ស៊ីបក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏បានដកស្រង់សុន្ទរកថារបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ស្តីពីករណីវាយប្រហារនេះ ព្រមទាំងសម្តែងនូវទុក្ខកង្វល់យ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ របស់ក្រុមគ្រួសារជនរងគ្រោះ។

យោងតាមភ្នាក់ងារព័ត៌មានរដ្ឋអាល់ហ្សេរី (APS) នៅថ្ងៃទី ២៩ ខែធ្នូ ក្រ សួងការបរទេសនៃប្រទេសនេះបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារភេរវកម្មសំដៅលើរថយន្តដឹកអ្នកទេសចរដែលភាគច្រើន ជាជនជាតិវៀតណាម នៅ  Giza  ចំណុះខ័ណ្ឌ  Al-Marioteya។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាល់ហ្សេរី លោក Abdelaziz Benali Cherif បានសង្កត់ធ្ងន់ថា អាល់ហ្សេរីសូមចូលរួមគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយអំពើភេវរកម្មដ៏កំសាកនេះ ហើយក៏សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលអេហ្ស៊ីបក៏ដូចជា រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ