លោកឧត្តមសេនីយ៍ Qasem Soleimani (រូបថត៖ AP/ TTXVN) |
ក្នុងថ្ងៃដដែលនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថាការវាយប្រហារតាមជើងអាកាសរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani ដែលបង្កឡើងហានិភ័យ “ចាក់ប្រេងបន្ថែម” ចូលទៅក្នុង“ខ្ទះភ្លើង” នៅតំបន់មជ្ឈឹមបូព៌ាផងដែរ។
រីឯប្រធានាធិបតីបារាំង លោក Emmanuel Macron បានដាស់តឿនឱ្យភាគីពាក់ព័ន្ធនានាជៀសវាងរាល់សកម្មភាពដែលអាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។
មានទស្សនៈរួមដូចពោលខាងលើនេះ ទួរគីក៏អះអាងថាការវាយប្រហារតាមជើងអាកាសរបស់អាមេរិកទៅលើទីក្រុងបាកដាត នឹងបង្កើនអស្ថិរភាពក្នុងតំបន់។ទន្ទឹមនឹងនេះដែរ អេហ្ស៊ីបក៏បានសម្តែងការព្រួយបារម្ភអំពីការវិវត្តនៅអ៊ីរ៉ាក់ ហើយអំពាវនាវឱ្យភាគីនានាគួរតែជៀសវាងភាពតានតឹងកាន់តែកើនឡើងថែមទៀត៕