ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ (រូបថត៖ TTXVN) |
នៅក្នុងអត្ថបទ “រដ្ឋសភាវៀតណាមពង្រឹងមុខតំណែងដឹកនាំក្ប៉ាលម៉ាស៊ីរដ្ឋ” ទីភ្នាក់ងារសារព័ត៌មាន KPL របស់ឡាវ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការដែលរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងមុខតំណែងដឹកនាំ ក្នុងនោះមានប្រធានរដ្ឋលោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងនាយករដ្ឋមន្រ្តី Pham Minh Chinh ជាពិសេស ក្នុងបរិបទដែលវៀតណាមបានរៀបចំមហាសន្និបាតបក្សលើកទី ១៣ ប្រកបដោយជោគជ័យ ហើយលោក Nguyen Phu Trong បន្តជាប់ឆ្នោតជាអគ្គលេខាបក្ស។ យោងតាមអត្ថបទនេះ ការជ្រើសតាំងមុខតំណែងជាប្រធានរដ្ឋ ប្រធានរដ្ឋសភានិងនាយករដ្ឋមន្រ្តីលើកនេះ សុទ្ធតែបានបន្សល់ទុកនូវស្លាកស្នាមជាច្រើនជាមួយនឹងការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ក្នុងមុខតំណែងពីមុនរបស់ខ្លួន។
ចែករំលែកទស្សនៈដូចគ្នានឹង គេហរទំព័រ Cubadebate ជាសារព័ត៌មានអេឡិចត្រូនិកផ្លូវការធំបំផុតរបស់គុយបា បានលើកឡើងថា ថ្នាក់ដឹកនាំជំនាន់ថ្មីរបស់វៀតណាមនឹងបន្តពង្រឹងការកសាងនិងធ្វើនិយ័តកម្មបក្ស ក៏ដូចជាកសាងក្ប៉ាលមាស៊ីរដ្ឋបាលប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបំផុត។
សាធារណមតិអន្តរជាតិសុទ្ធតែជឿជាក់ថា វៀតណាមនឹងបន្តរក្សាមាគ៌ាអភិវឌ្ឍន៍និងគោលនយោបាយប្រ កបដោយប្រសិទ្ធភាពដែលបានសម្រេច តាមនោះ នឹងរួមចំណែកពង្រឹងការជឿទំនុកចិត្តរបស់វិនិយោគិន របស់ប្រជាជននិងសហគមន៍អន្តរជាតិជាក់ជាពុំខាន៕