សាធារណៈ​មតិ​​អន្តរជាតិ​​ចាប់អារម្មណ៍​ចំពោះ​​​ពិធី​បើក​ស៊ីហ្គេមលើកទី​ ៣១

Chia sẻ
(VOVWORLD) - ពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះបណ្តាញសារព័ត៌មាននិងមិត្តភ័ក្តិអន្តរជាតិ។
សាធារណៈ​មតិ​​អន្តរជាតិ​​ចាប់អារម្មណ៍​ចំពោះ​​​ពិធី​បើក​ស៊ីហ្គេមលើកទី​ ៣១ - ảnh 1ពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣១។ (រូបថត៖ AFP)

ការសម្តែងមានរយៈពេលខ្លី ប៉ុន្តែពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម ស្មារតីកីឡាដ៏ខ្ពង់ខ្ពស់ និងចំណង់សាមគ្គីភាពរបស់អាស៊ីអាគ្នេយ៍។ ទំព័រមុខរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) មានអត្ថបទសរសេរថា៖ ពិធីបើកបានបំភ្លឺទីក្រុងហាណូយក្នុងទិវាបុណ្យដ៏ឱឡារិករបស់អាស៊ីអាគ្នេយ៍ នៅពេលដែលស៊ីហ្គេមបានចាប់ផ្តើមជាផ្លូវការ។ អត្ថបទរបស់IOC បានសរសេរថា៖ ពិធីបើកស៊ីហ្គេមលើកទី៣១ ដ៏ចម្រុះពណ៌ ជាមួយនឹងការសម្តែងយ៉ាងរស់រវើក និងពាក្យស្លោក"ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែរឹងមាំ"។ ចំណុចលេចធ្លោក្នុងពិធីបើកគឺការសម្តែងរបាំផ្កាឈូកដ៏ស្រស់ស្អាត ជានិមិត្តរូបនៃគំនិត សេចក្តីប្រាថ្នានិងភាពរឹងមាំ និងគំនូរប្រជាប្រិយចំនួន ១១ ផ្ទាំងអមជាមួយរបាំនេះ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ប្រទេសម្ចាស់ផ្ទះវៀតណាមបានបង្កើតការសម្តែងពិសេស ជាមួយនឹងពន្លឺ ក្បាច់រាំ និងភ្លេងតន្ត្រីនៅក្នុងពិធីបើកស៊ីហ្គេមលើកទី៣១ ដោយយកឈ្នះលើអាកាសធាតុមិនអំណោយផល ដើម្បីបង្កើតឡើងព្រឹត្តិការណ៍ដ៏អស្ចារ្យពិតប្រាកដនេះ។

កាសែតឥណ្ឌូនេស៊ី Jakarta Post បានដាក់ចំណងជើងថា៖ “ពិធីបើកស៊ីហ្គេមលើកទី៣១ បង្ហាញពីអត្តសញ្ញាណជាតិវៀតណាម”។ កាសែត The Star របស់ម៉ាឡេស៊ី បានសរសេរថា៖ "ពិធីបើកស៊ីហ្គេម លើកទី៣១ បានផ្តោតលើចំណង់សាមគ្គីភាពនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងដំណើរការអភិវឌ្ឍរួម ឆ្លងកាត់ពេលវេលា"។ កាសែត The Strait Times របស់សិង្ហបុរី បានចែករំលែកពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម និងអាស៊ីអាគ្នេយ៍ ជំនះពុះពារលើការលំបាក ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកដំបូងដែលបានប្រព្រឹត្តិទៅបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើង។

កាសែត Siam Sport របស់ថៃបានសរសេរថា៖ វៀតណាមបានចាប់ផ្តើមស៊ីហ្គេមពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ប្រទេសម្ចាស់ផ្ទះវៀតណាមក៏បានកៀងគរសិល្បករប្រមាណ១០០០នាក់ មកសម្តែងក្នុងពិធីបើក ដោយមានការសម្តែងចំនួន៥វគ្គ បង្ហាញពីវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ។ បច្ចេកវិទ្យាទំនើបៗ សំឡេង និងពន្លឺបានបង្ហាញពីថាមពលរបស់ប្រជាជនអាស៊ីអាគ្នេយ៍នាសព្វថ្ងៃនេះ។

ក្នុងពេលជាមួយគ្នានោះ កាសែតធំជាងគេបំផុតនៅសិង្ហបុរី The Straits Times បានពណ៌នាថា៖ ស៊ីហ្គេមបានវិលត្រលប់មកប្រទេសវៀតណាមវិញបន្ទាប់ពីជិត២០ឆ្នាំមកហើយ ដោយបានបើកនាយប់ថ្ងៃទី ១២ ខែឧសភា ជាមួយការសម្តែងពន្លឺដ៏ត្រចះត្រចង់ និងការបាញ់កាំជ្រួចដ៏អស្ចារ្យ ក្រោមការតាមដានរបស់ទស្សនិកជនចំនួន ២០.០០០ នាក់នៅពហុកីឡាដ្ឋានជាតិ My Dinh ។ ទស្សនិកជនបានអង្គុយពេញវេទិកា នៅក្នុងព្រឹត្តិការណ៍ដំបូងនៃស៊ីង្គេម ដូចជាការប្រកួតបាល់ទាត់ និងមុជទឹក ដែលបានបង្ហាញពីកិច្ចខិតខំទាំងនោះ៕

 

ប្រតិកម្មទៅវិញ