អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ លោក Nguyen Quoc Dung (ខាងឆ្វេង) និងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ Hanoimoi) |
វាយតំលៃចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ អ្នកស្រាវជ្រាវឥណ្ឌូណេស៊ីរូបនេះ បានឲ្យដឹងថាថា ទោះបីមានការលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែវៀតណាមបានបំពេញការងារបានល្អ ហើយនៅតែបន្តដឹកនាំអាស៊ានកាន់តែរីកចម្រើនទៀតផង។ ម៉្យាងវិញទៀត វៀតណាមក៏បានបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរក្សាផលិតកម្មបានយ៉ាងល្អទោះបីមានការផ្ទុះឡើងជំងឺឆ្លងក៏ដោយ ហើយវៀតណាមនៅតែបន្តរក្សាដ៏រឹងមាំនូវគោលជំហររបស់ខ្លួនក្នុងបញ្ហាសមុទ្រខាងកើតផងដែរ។
នាថ្ងៃទី ២៤ ខែមិថុនា កាសែត Vientiane Times របស់ប្រទេសឡាវបានឲ្យដឹងឡាវបានគាំទ្រចំពោះផែនការអភិវឌ្ឍធនធានមនុស្សរបស់អាស៊ាន។ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍-សង្គមអាស៊ានលើកទី ២៣ តាមប្រព័ន្ធអនឡាញ ដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៣ ខែមិថុនា ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung នោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍ឡាវ លោកសាស្ត្រាចារ្យបណ្ឌិត Khaykhamphithoune បានសំដែងការគាំទ្ររបស់ឡាវចំពោះសេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សដើម្បីពិភពការងារមួយដែលកំពុងតែផ្លាស់ប្តូរ” ហើយលោកក៏ជឿជាក់ថាផែនការនេះ នឹងនាំមកនូវអត្ថប្រយោជន៍ថែមទៀតដល់ប្រជាជនក្នុងប្លុកនេះ។
រដ្ឋមន្ត្រីឡាវក៏បានអំពាវនាវបណ្តាប្រទេសជាសមាជិកអាស៊ានឲ្យមានកិច្ចសហប្រតិបត្តិការក្នុងផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត Covid-19 ដើម្បីកាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនបំផុតដល់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាសម្រាប់ខឿនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕