|
សាធារណៈមតិវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម (Image: VOV) |
(VOVworld) – ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនិងការចូលរួមរបស់សន្និសីទជាន់
ខ្ពស់ រំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើតទំនាក់ទំនងសន្ទនារុស្ស៊ី-អាស៊ាន
របស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc តាមសេចក្តី
អញ្ចើញរបស់ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីប្រទេស
ម្ចាស់ផ្ទះលោក Dmitri Medvedev បានបញ្ចប់ប្រកបដោយជោគជ័យ។ សារព័ត៌មាន
និងសាធារណៈមតិរុស្ស៊ីបានវាយតំលៃខ្ពស់ និងវិជ្ជមានអំពីដំណើរទ្សនកិច្ចលើកនេះ
របស់លោក Nguyen Xuan Phuc។ លោកស្រី Tatiana Patalova កម្មាភិបាលមួយរូប
នៅតំបន់ Obninsk បានឲ្យដឹងថា៖
«ដំណើរទស្សនកិច្ចលើកនេះគឺជាការចាំបាច់ដែលនាំមកនូវផលប្រយោជន៍
សំរាប់ទំនាក់ទំនងទ្វេភាគីរ។យើញខ្ញុំជានិច្ចកាលខំប្រឹងប្រែងអស់ពីកំលាំងកាយ
ចិត្តដើម្បីដំណើរទស្សនកិច្ចមានខ្លឹមសារជាក់ស្តែងហើយតាមរយៈនោះអាចជួយ
ឧបត្ថម្ភប្រជាពលរដ្ឋវៀតណាម យល់បន្ថែមអំពីវប្បធម៌របស់ប្រទេសរុស្ស៊ី៕»