សាធារណៈមតិរុស្ស៊ីនិងអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Vladimir Putin

Chia sẻ
Vovworld-នាថ្ងៃទី១២វិច្ឆិកា ​កាសែតនិងមធ្យោបាយសារព័ត៌មានរបស់រុស្ស៊ី​និងអន្តរជាតិ បានជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin
សាធារណៈមតិរុស្ស៊ីនិងអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Vladimir Putin - ảnh 1
សាធារណៈមតិរុស្ស៊ីនិងអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Vladimir Putin (VOV)

        Vovworld-នាថ្ងៃទី១២វិច្ឆិកា ​កាសែតនិងមធ្យោបាយសារព័ត៌មានរបស់រុស្ស៊ី​
និងអន្តរជាតិ បានជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានា
ធិបតី​រុស្ស៊ីលោក Vladimir Putin ទន្ទឹមនឹងនោះស្ងើចសរសើរទំនាក់ទំនង​សហប្រតិ
បត្តិ​ការ​យ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។​ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA-
Novosti បានជូនដំណឹង ប្រធានាធិបតី Putin បានចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការសំខាន់មួយចំនួនជាមួយវៀតណាម ក្នុងដំណើរទស្សនកិច្ចនៅ​
ទីក្រុង​ហាណូយនាថ្ងៃទី១២វិច្ឆិកា សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​លើ
គ្រប់​វិស័យរវាងវៀតណាម-សហព័ន្ធរុស្ស៊ី។ រួមជាមួយនោះ វិទ្យុផ្សាយសម្លេងរុស្ស៊ី
(VOR) ក៏បានជូនដំណឹងនិងលើកត្រដែតព្រឹត្តិការណ៍ប្រធានាធិបតី Putin រួមជា​
មួយ​ប្រធានរដ្ឋ Truong Tan Sang បានបើក “ប៉ុន្មានទិវាវប្បធម៍រុស្ស៊ី​នៅ​វៀត​ណាម” ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា ទំនាក់ទំនងវប្បធម៍រុស្ស៊ី-វៀតណាម​កំពុងបាន​អភិវឌ្ឍន៍។

        មធ្យោបាយសារព័ត៌មានរុស្ស៊ីបានអះអាងថា ការបង្កើតមណ្ឌលពាណិជ្ជកម្ម​
សេរី​រវាងប្រទេសសមាជិកសម្ព័ន្ធភាពគយជាមួយវៀតណាមនឹងរួមចំណែកបង្កើន​តំលៃផ្លាស់ប្តូរទំនិញទ្វេភាគី។

        ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuter បានជូនដំណឹងថា​
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អញ្ចើញមកបំពេញទស្សនកិច្ចក្នុងរយៈ​ពេល​
១ថ្ងៃ​នៅវៀតណាមនិងកិច្ចសហប្រតិបត្តិការថាមពលនិងយោធាជាសសរ​ចំនួន​២ក្នុងទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន AFP របស់​
បារាំងបានចាត់ទុកថា រុស្ស៊ីនិងវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិ​ការក្នុង​ការស្ទង់រកនិងធ្វើអាជីវកម្មប្រេងឧស្ម័ននៅដំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមនិង​បង្កើនទំនាក់ទំនងយោធា៕

ប្រតិកម្មទៅវិញ