សាធារណៈមតិបន្តមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះរឿងក្ដីសម្លាប់អ្នកកាសែត Khashoggi

Chia sẻ
(VOVWORLD) - អារ៉ាប់ប៊ីសាអូឌីតបន្តទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសាធារណៈមតិបន្ទាប់ពីការស្លាប់របស់អ្នកកាសែតនៃប្រទេសនេះលោក Jamal Khashoggi។

នាថ្ងៃទី២៤ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បាន ប្រកាសថា នឹងដកយកទិដ្ឋាការរបស់ជនជាប់ចោទទាំងអស់ដែលពាក់ព័ន្ធដល់ រឿងក្ដីសម្លាប់អ្នកកាសែត Khashoggi ហើយអះអាងថា នឹងមិនទុកអោយមុខ សញ្ញាទាំងនេះចូលទៅដែនដីអង់គ្លេសបានឡើយ។ ក្នុងពេលនោះ អាមេរិកក៏ បានប្រកាសថា នឹងលុបចោលទិដ្ឋាការរបស់មន្ត្រីអារ៉ាប់ប៊ីសាអូឌីតប្រមាណ២០ នាក់ដែលជាប់ពាក់ព័ន្ធដល់រឿងក្ដីនេះផងដែរ។ អូស្ត្រាលីក៏បានបញ្ជាក់ថា នឹងទុក ចំហរនូវលទ្ធភាពពិចារណា លើបទហាមឃាត់លក់អាវុធសម្រាប់អារ៉ាប់ប៊ីសាអូឌីត ហើយមិនផ្ដល់អាទិភាពដល់កិច្ចព្រមព្រៀងឧស្សាហកម្មការពារជាតិជាមួយអារ៉ាប់ប៊ីសាអូឌីតទៀតឡើយ។

        ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី២៤ ខែតុលា ប្រធានាធិបតី អាមេរិកលោក Donald Trump ចាត់ទុកថា ព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman ជាអ្នកទទួលខុសត្រូវចុងក្រោយក្នុងរឿងក្ដី នេះ។ មុននោះ ក្នុងបទឆ្លើយសម្ភាសន៍កាសែត The Wall Street ចុះផ្សាយនាថ្ងៃ ទី២៣ ខែតុលា ថ្នាក់ដឹកនាំអាមេរិករូបនេះបានអោយដឹងថា លោកជឿជាក់ថា ព្រះមហាក្សត្រ Salman មិនដឹងរឿងក្ដីនេះទេ៕

ប្រតិកម្មទៅវិញ