សាធារណៈមតិនៅអូស្ត្រាលីវាយតំលៃសកម្មលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២របស់វៀតណាម។

Theo VOV -
Chia sẻ
Vovworld-ការដែល​វៀតណាមជាលើកដំបូងយកមតិអំពីពង្រាង​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញជាការបោះជំហានសកម្ម។

សាធារណៈមតិនៅអូស្ត្រាលីវាយតំលៃសកម្មលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២របស់វៀតណាម។ - ảnh 1
សាស្ត្រាចារ្ស Carlyle Thayer នៅវិទ្យាស្ថានការពារជាតិអូស្ត្រាលី (baomoi.com)



        Vovworld-សាធារណៈមតិអូស្ត្រាលីបានវាយតំលៃខ្ពស់ការដែលវៀតណាម
​យក​មតិរួមចំណែករបស់ប្រជាជន ចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ​
១៩៩២ ទន្ទឹម​នឹង​នោះចាត់ទុកសេចក្តីពង្រាងនេះមានចំណុចសកម្មជាច្រើនត្រូវ​
បាន​បន្តពង្រីក។ តាម​លោក Tran Ba Phuc ប្រធានសមាគមអាជីវករវៀតណាម​នៅអូស្ត្រាលីបានអះអាងថា​ការ​​ដែលវៀតណាមយកមតិរួមចំណែករបស់ប្រជាជន
​ចំពោះ​ពង្រាងធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានបង្ហាញសិទ្ធិរបស់ប្រជាជន​ត្រូវបានគោរពនិងវៀតណាម​ជា​ប្រទេសប្រជាធិបតេយ្យមួយ។ រីឯសាស្ត្រាចារ្ស
Carlyle Thayer នៅវិទ្យាស្ថានការពារ​ជាតិ​អូស្ត្រាលីបានវាយតំលៃថា ការដែល​វៀតណាមជាលើកដំបូងយកមតិអំពីពង្រាង​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញជាការ
បោះជំហានសកម្ម។ សាស្ត្រាចារ្ស Carlyle Thayer បាន​ចាត់​ទុកថា មានចំណុច
សកម្ម​ជាច្រើនក្នុងពង្រាងពោលខាងលើ ជាគំរូគឺការដែល​វៀតណាម​បង្ហាញការ
ទទួលខុស​ត្រូវ​ចំពោះសន្តិភាពអន្តរជាតិក្នុងពេលសំរេចចិត្តចូលរួម​សកម្មភាព
រក្សាសន្តិភាព​គ្មានយោធារបស់អង្គការសហប្រជាជាតិ។ សាស្ត្រាចារ្ស Carlyle
Thayer បាន​សម្ដែងការជឿជាក់ថា​សេចក្តីពង្រាងធ្វើវិសោធនកម្មឆ្នាំ​១៩៩២​របស់​​
វៀតណាម​នឹងទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជាតិទាំងមូល៕

ប្រតិកម្មទៅវិញ