សាធារណៈមតិនៅអាមេរិកស្វាគមន៍វៀតណាម និងអាមេរិកបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

Pham Huan-VOV/សហរដ្ឋអាមេរិក
Chia sẻ

(VOVWORLD) - ការលើកកម្ពស់នូវទំនាក់ទំនងជាមួយ វៀតណាមកំពុងទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វ ផ្សាយនិងសាធារណៈមតិជាច្រើនរបស់អាមេរិក។

សាធារណៈមតិនៅអាមេរិកស្វាគមន៍វៀតណាម និងអាមេរិកបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1លោកអគ្គលេខាបក្ស និងលោកប្រធានាធិបតិអាមេរិក អញ្ជើញពិនិត្យពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ VOV)

ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាម ហើយនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងវៀតណាម-អាមេរិក នៅពេលដែលប្រទេសទាំងពីរសម្រេចបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការលើកកម្ពស់នូវទំនាក់ទំនងជាមួយវៀតណាមកំពុងទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិជាច្រើនរបស់អាមេរិក។

អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Chuck Hagel បានលើកឡើងថា ទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាដំណឹងដ៏ល្អមិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ទាំងមូលទៀតផង។

ក្នុងពេលជាមួយគ្នានោះ បើតាមលោក Andrew Wells Dang អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលអាស៊ី នៃវិទ្យាស្ថានសន្តិភាពអាមេរិក ការលើកកម្ពស់នូវទំនាក់ទំនងរវាងវៀតណាម និងអាមេរិក គឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា។

“នេះនឹងជាឱកាសសម្រាប់អនាគត ជាឱកាសសម្រាប់គោលនយោបាយរបស់អាមេរិក និងវៀតណាម កាន់តែខិតមកជិតនឹងគ្នា និងកាន់តែជិតស្និទ្ធនឹងឧត្តមគតិនៃប្រទេសទាំងពីរ ឧទាហរណ៍ វៀតណាមនិយាយថា ខ្លួនចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់ ព្រោះ សន្តិភាព និងការអភិវឌ្ឍ។ សម្រាប់អាមេរិក លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាជុំវិញពិភពលោក ហើយឥឡូវនេះមានទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមថែមទៀត។ នេះក៏ជាវិធីដែលសហរដ្ឋអាមេរិកចូលរួមជាមួយអាស៊ីអាគ្នេយ៍កាន់តែខ្លាំងឡើង។ ក្រៅពីវៀតណាម អាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយសឹង្ហបុរី ហ្វីលីពីន ថៃ...។ សម្រាប់អាមេរិក ការលើកកម្ពស់នូវទំនាក់ទំនងក៏ជាវិធីមួយដើម្បីផ្លាស់ប្តូគំនិតដែលយើងគិតចំពោះវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធ ហើយវៀតណាមជាប្រទេសអាទិភាពមួយរបស់អាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីដែរ”។ នេះបើតាមលោក Andrew Wells Dang។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Joe Biden នៅវៀតណាម ទទួលបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកចាប់អារម្មណ៍និងចុះផ្សាយព័ត៌មានច្រើន។   យោងតាមកាសែត Washington Post ប្រធានាធិបតី លោក Biden បាននាំសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធជាមួយវៀតណាមតាមរយៈការលើកកម្ពស់នូវទំនាក់ទំនងដែលនឹងភ្ជាប់ទំនាក់ទំនងការទូតប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។ កាសែតនេះក៏បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលលើកឡើងថា វៀតណាមមានសារៈ សំខាន់សម្រាប់អាមេរិក ហើយភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងនេះ។ ទន្ទឹមនឹងនោះ កាសែត The Wall Street Journal បានលើកឡើងថា អាមេរិកបានឈានចូលដល់ទំនាក់ទំនងភាពជាដៃគូការទូតថ្មី និងប្រសើរឡើងជាមួយវៀតណាម។ កាសែតនេះក៏បានលើកឡើងថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ ដែលតាមរយៈនោះនឹងមានការវិនិយោគលើពាណិជ្ជកម្ម ហើយទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គ្រោងនឹងប្រព្រឹត្តទៅកាន់តែញឹកញាប់ផងដែរ៕

ប្រតិកម្មទៅវិញ