សាធារណៈមតិនៅទីក្រុង Da Nang ខេត្ត Khanh Hoa ប្រឆាំងជំទាស់នឹងការប្រកាសរបស់ចិនស្តីពីការបង្កើត “ស្រុក Xisha” និង “ស្រុក Nansha”

Chia sẻ
(VOVWORLD) - លើបណ្តាញហ្វេសប៊ុកនិង Zalo ប្រជាជនទីក្រុង Da Nang បានបញ្ជាក់ថា ប្រជុំកោះ Hoang Sa និង Truong Sa គឺជារបស់វៀតណាមតាំងពីច្រើនជំនាន់មកហើយ។  
សាធារណៈមតិនៅទីក្រុង Da Nang  ខេត្ត Khanh Hoa ប្រឆាំងជំទាស់នឹងការប្រកាសរបស់ចិនស្តីពីការបង្កើត “ស្រុក Xisha” និង “ស្រុក Nansha”  - ảnh 1ទង្វើរបស់ចិន គឺ រំលោភទៅលើអធិបតេយ្យភាពនិងសិទ្ធអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀតណាម លើប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa (រូបថតៈ AMTI/CSIS)

ចំពោះព័ត៌មានដែលប្រកាសថា ចិនបានសម្រេចបង្កើតអ្វីដែលហៅថា “ស្រុក Xisha” និង “ស្រុក Nansha” ដែលស្ថិតនៅក្នុង “ទីក្រុង Shansha” ខេត្ដ Hainan បង្កឱ្យអាជ្ញាធរមូលដ្ឋានិងប្រជាជនទីក្រុង Da Nang ខេត្ត Khanh Hoa  ជាតំបន់ដែលគ្រប់គ្រងតំបន់ទាំង ២ គឺ ប្រជុំកោះ Hoang Sa និង Truong Sa នោះ មានកំហឹងខ្លាំង ដោយចាត់ទុកថា នេះជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់អន្តរជាតិ  រំលោភទៅលើអធិបតេយ្យភាពនិងសិទ្ធអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀតណាម លើប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa។

លើបណ្តាញហ្វេសប៊ុកនិង Zalo ប្រជាជនទីក្រុង Da Nang បានបញ្ជាក់ថា ប្រជុំកោះ Hoang Sa និង Truong Sa គឺជារបស់វៀតណាមតាំងពីច្រើនជំនាន់មកហើយ។  អនុបណ្ឌិតប្រវត្តិសាស្ត្រ Nguyen Minh Khoa  នៅទីក្រុង Da Nang បានឲ្យដឹងថា៖ “ប្រជុំកោះ Hoang Sa និង Truong Sa គឺជាតំបន់អធិបតេយ្យភាពរបស់វៀតណាមដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីវៀតណាមបានឡើយ។ ប្រការនេះគឺមានភស្តុតាងប្រវត្តិសាស្ត្រនិងវប្បធម៌បញ្ជាក់ពេញពេញ ដែលមិនអាចប្រកែកបាន សូម្បីតែឈរលើគោលជំហរអន្តរជាតិក៏ដោយ។ ហេតុដូច្នេះ ទង្វើរបស់ចិននាពេលថ្មីៗនេះគឺពិតជាទទឹងទទែងខ្លាំង និងរំលោភអធិបតេយ្យភាពរបស់វៀតណាមយ៉ាងធ្ងន់ធ្ងរ។ យើងខ្ញុំជំទាស់ដាច់អហឹង្សានឹងរឿងនេះជាដាច់ខាត”។

ទន្ទឹមជាមួយគ្នានោះ នាយប់ថ្ងៃទី ១៩ មេសា គណៈកម្មាធិការប្រជាជន ស្រុក Hoang Sa នៃទីក្រុង Da Nang បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើត “ស្រុក Xisha” និង “ស្រុក Nansha”  ស្ថិតក្នុងអ្វីដែលហៅថា “ទីក្រុង Shansha” នោះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ទង្វើរបស់ចិនគឺរំលោភអធិបតេយ្យភាពបូរណភាពដែនដីវៀតណាមយ៉ាងធ្ងន់ធ្ងរ រំលោភច្បាប់អន្តរជាតិ ធ្វើឱ្យស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគស្មាញឡើង។  ហេតុដូច្នេះ គណៈកម្មាធិការប្រជាជនស្រុក Hoang Sa  ប្រឆាំងជំទាស់និងស្នើឱ្យចិន ត្រូវលុបចោលសេចក្តីសម្រេចចិត្តខុសឆ្គង ដែលបានលើកឡើងខាងលើ ព្រមទាំង បញ្ឈប់រាល់សកម្មភាពខុសច្បាប់លើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមភ្លាមមួយរំពេច៕

ប្រតិកម្មទៅវិញ