សាធារណៈមតិចំពោះមុខមហាសន្និបាតលើកទី ៨ នៃរណសិរ្សមាតុភូមិវៀតណាម

Chia sẻ
(VOVworld) –​ មហាសន្និបាតតំណាងទូទាំងប្រទេសនៃ
រណសិរ្សមាតុភូមិវៀតណាម លើកទី ៨ នឹងបើកជាផ្លូវ
ការនាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ។

សាធារណៈមតិចំពោះមុខមហាសន្និបាតលើកទី ៨ នៃរណសិរ្សមាតុភូមិវៀតណាម - ảnh 1
សាធារណៈមតិចំពោះមុខមហាសន្និបាតលើកទី ៨ នៃរណសិរ្សមាតុភូមិវៀតណាម (Image: VOV)

(VOVworld) –​ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម
លើកទី ៨ នឹងបើកជាផ្លូវការនាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ។ មុនពេល
ពិធី បើក តំណាងជាច្រើននាក់បានសម្តែងជំនឿជាក់ចំពោះមហាសន្និបាតលើកនេះ
នឹង ពង្រីកស្មារតីមហាសាមគ្គីភាពប្រជាជនទាំងមូល បង្កើនតួនាទីឃ្លាំមើល បដិវាទ
សង្គម ពង្រីកចរិតលក្ខណៈប្រជាធិបតេយ្យ រួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់
ប្រទេសជាតិ ។ ប្រធានគណៈកម្មាធិការណសិរ្សមាតុភូមិខេត្ត  Bac Lieu លោក
Quan Trong Ninh បានឲ្យដឹងថា៖

“យើងខ្ញុំត្រូវប្រមូលផ្តុំចំណេះដឹងប្រាជ្ញាស្មារតីដើម្បីរួមចំណែកចូលក្នុងបណ្ដា
ឯកសាររបស់មហាសន្និបាតសំដៅធ្វើយ៉ាងម៉េចបដិវាទស្ថានភាពការងាររបស់
រណសិរ្ស រកឃើញចំណុចលេចធ្លោក្នុងការកសាងជីវភាពរស់នៅវប្បធម៌នៅទី
ប្រជុំជន ការកាត់បន្ថយភាពក្រីក្រនិងការអនុវត្តបែបទប្រជាធិបតេយ្យ។ ទី ២ គឺ​
យើងខ្ញុំមានគោលបំណងអនុវត្តជាបន្តចលនាប្រកបដោយប្រសិទ្ធភាពឆ្លើយតប
នឹងបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជន។”

ក្នុងពេលនោះ តំណាងរបស់បណ្ដាអង្គការសង្គមនិងវេជ្ជាជីវៈ លោក Le Ngoc Dung
បានអះអាងថា៖

“ចរិតលក្ខណៈតំណាងនិងសម្លេងរបស់ប្រជាជនត្រូវបានបង្ហាញកាន់តែទូលំទូ
លាយ ។ ប្រការនេះត្រូវបានបង្ហាញតាមរយៈអាត្រាអ្នកក្រៅបក្សអាត្រាជនចាស់
ជរារនិងជនរួមជាតិភាគតិចបានកើនឡើង។ យើងខ្ញុំជឿជាក់ទៅលើមហា
សន្និបាតលើកនេះដោយសារចរិតលក្ខណៈប្រជាធិបតេយ្យខ្ពស់ដែលបាន
បង្ហាញក្នុងការពិភាក្សាបណ្ដាឯកសារ​របស់មហាសន្និបាត៕”

ប្រតិកម្មទៅវិញ