ស្ថាប័នស៊ើបការណ៍សម្ងាត់អង់គ្លេសព្រមានថា IS មានឧបាយកលវាយប្រហារទៅលើអង់គ្លេសនិងសម្ព័ន្ធមិត្ត

Chia sẻ
(VOVworld) - នាថ្ងៃទី៨ ធ្នូ នាយកស្ថាប័នស៊ើបការណ៍
សម្ងាត់បរទេសរបស់អង់គ្លេស (MI៦) លោក Alex
Younger ឲ្យដឹងថា អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
នៅស៊ីរីកំពុងរៀបចំផែនការវាយប្រហារទៅលើអង់
គ្លេសនិងសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត។
ស្ថាប័នស៊ើបការណ៍សម្ងាត់អង់គ្លេសព្រមានថា IS មានឧបាយកលវាយប្រហារទៅលើអង់គ្លេសនិងសម្ព័ន្ធមិត្ត - ảnh 1
ប៉ូលីសអង់គ្លេសត្រូវប្រុងប្រយ័ត្នខ្ពស់ក្រោយពីការព្រមានរបស់ស្ថាប័ន MI៦ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៨ ធ្នូ នាយកស្ថាប័នស៊ើបការណ៍សម្ងាត់បរទេសរបស់
អង់គ្លេស (MI៦) លោក Alex Younger ឲ្យដឹងថា អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
នៅស៊ីរីកំពុងរៀបចំផែនការវាយប្រហារទៅលើអង់គ្លេសនិងសម្ព័ន្ធមិត្ត អឺរ៉ុបផ្សេង
ទៀត។តាមលោក Younger ថា អង់គ្លេសកំពុងប្រឈមមុខនឹងការ គំរាមកំហែងខាង
ភេរវកម្មដែលមិនធ្លាប់មានតាំងពីមុនមក ដោយឧបាយកលវាយ ប្រហារចំនួន១២
ត្រូវបានរកឃើញនិងរាំងស្កាត់គិតតាំងពីខែមិថុនាឆ្នាំ២០១៣មក។លោកសង្កត់ធ្ងន់
ថា អង់គ្លេសក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច មិនអាចមាន សុវត្ថិភាពចំពោះមុខ
ការគំរាមកំហែងដែលចាប់ប្រភពពីស៊ីរី លុះត្រាតែសង្គ្រាមស៊ីវិលនៅប្រទេសមជ្ឈឹម
បូព៌ានេះត្រូវបញ្ចប់។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត បញ្ជាការដ្ឋានយុទ្ធនាការរួមរបស់អ៊ីរ៉ាក់
(JOC) នាថ្ងៃទី៨ ធ្នូ ប្រកាសថា យន្តហោះចម្បាំងនៃប្រទេសនេះ បានធ្វើការវាយ
ប្រហារ មួយថ្ងៃមុននេះ ដោយកំទិចខ្មាន់កាំភ្លើងរាប់សិបនាក់ ក្នុងនោះ ភាគច្រើន
គឺខ្មាន់ កាំភ្លើងបរទេសនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នៅជិតតំបន់ព្រំដែន
ជាប់ ស៊ីរី៕

ប្រតិកម្មទៅវិញ