|
ស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិកត្រៀមជាស្រេចជួយវៀតណាមសាងសងទី ក្រុងឆ្លាត |
(VOVworld)-នារសៀលថ្ងៃទី១០មិនា ក្នុងជំនួបជាមួយលោក David Ross នាយក
ជាតិវៀតណាមនៃស្ថាប័នពាណិជ្ជកម្មនិងអភិវឌ្ឍន៍អាមេរិក (USTDA) ដែលកំពុង
មានដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ អនុប្រធានគណៈកម្មាធិ
ការប្រជាជនទីក្រុងហូជីមិញ លោក Tran Vinh Tuyen បានស្នើឲ្យ USTDA ចូលរួម
មតិទៅក្នុងគម្រោងការមេកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងឆ្លាត។ រីឯ
លោក David Ross បានឲ្យដឹងថា USTDA ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភនិងបញ្ចូន
ជំនាញការអាមេរិកមកទីក្រុងហូជីមិញធ្វើការវាយតម្លៃនិងកសាងផែនការសាងសង
ទីក្រុងឆ្លាតសម្រាប់ទីក្រុងហូជីមិញ។ លោករូបនេះបានស្នើឲ្យទីក្រុងហូជីមិញរៀបចំ
នូវផែនការជាក់ស្តែងសម្រាប់វិស័យអាទិភាពដែលចាំបាច់ក្នុងការសាងសងទីក្រុង
ឆ្លាត ដើម្បីភាគីទាំងពីរអាចអនុវត្តសកម្មភាពជាក់ស្តែងនាពេលខាងមុខ៕