ស្ថាបនិក WikiLeaks បង្ហាញខ្លួននៅតុលាការ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភ ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange បាន បង្ហាញខ្លួននៅតុលាការ Woolwich Crown នៅទីក្រុងឡុងដ៏ នៃ ប្រទេសអង់គ្លេស។ 

នៅក្នុងការជំនុំជម្រះក្តីនេះ ចៅក្រម Vanessa Baraitser បានស្ដាប់ភាគីទាក់ទិននានាជជែកវែកញែក ថាតើអនុញ្ញាតឱ្យលោក Assange ធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ដើម្បីកាត់ក្តីដែរឬទេ។

ស្ថាបនិក WikiLeaks បង្ហាញខ្លួននៅតុលាការ - ảnh 1 ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange (រូបថត៖ TTXVN)

ការជំនុំជម្រះក្តីរបស់តុលាការ Woolwich Crown មិនមានបំណងចេញសេចក្ដីសម្រេចចិត្តថា តើ លោក Assange មានទោសដែរឬទេ ពោលគឺ ត្រឹមតែពិចារណាថា តើសំណើរ ធ្វើបត្យាប័នលោក Assange របស់ភាគីអាមេរិកបានធានាតាមបទបញ្ញត្តិនៃកិច្ចព្រមព្រៀងបត្យាប័ន ដែលភាគីទាំងពីរបានចុះហត្ថលេខានាឆ្នាំ២ ០០៣ ដែរឬទេ។ការជំនុំជម្រះក្តីនៅសប្តាហ៍នេះត្រឹមតែជាដំណាក់កាលដំបូងនៃដំណើរការពិនិត្យសំណើធ្វើបត្យាប័ន។ ដំណាក់កាលទី ២ នឹងចាប់ផ្តើមពីថ្ងៃទី ១៨ ខែឧសភានិងមានរយៈពេល ៣ សប្តាហ៍៕

ប្រតិកម្មទៅវិញ