(VOVworld) – នាថ្ងៃទី៩ ធ្នូ ស្ថានភាពសឹកនៅស៊ីរីនៅតែប្រព្រឹត្តទៅយ៉ាងសាហាវ
ដោយមានជំលោះ ផ្ទុះឡើងជំវិញរដ្ឋធានី Damacus ពិសេសគឺនៅទីក្រុង Aleppo ភាគខាងជើងប្រទេសនេះ។ នៅទីក្រុង Aleppo កងកំលាំងភាគីប្រឆាំងបាន
ដណ្ដើមសិទ្ធិកាន់កាប់មូលដ្ឋាយោធា Sheikh Suleiman ភាគច្រើន។ ប្រការនេះ
មានអត្ថន័យថា៖កងកំលាំងនៃភាគីប្រឆាំងកំពុងឈានទៅដណ្ដើមបានតំបន់ធំ
មួយលាតសន្ធឹងរហូតដល់ខ្សែព្រំដែនជាមួយទួរគី។ ទីក្រុង Aleppo គឺជាមណ្ឌល
សេដ្ឋកិច្ចធំនិងសំខាន់បំផុតនៅស៊ីរី។ ភាគីប្រឆាំងមានផែនការធ្វើឲ្យទីក្រុង Aleppo
ក្លាយទៅជា “រដ្ឋធានីថ្មី”៕