ក្រុមប្រឹក្សាយោធានិងសម្ព័ន្ធភាពបាតុកម្ម សម្រេចបានកិច្ចព្រមព្រៀងចែករំលែកអំណាចនៅស៊ូដង់ |
ទីភ្នាក់ងារ Reuters បានដកស្រង់ពាក្យសម្តីរបស់អ្នកសម្របសម្រួលការចរចារនៃសហភាពអាហ្រ្វិក (AU) លោក Mohamed Hassan បានឲ្យដឹងថា ភាគីទាំងពីរបានឈានទៅការចរចារគ្នានៅទីក្រុង Khartoum ក្នុងរយៈពេល ២ ថ្ងៃកន្លងមក ហើយបានឯកភាពគ្នាថានឹងបង្កើត«ក្រុមប្រឹក្សាដឹកនាំប្តូរវេនរវាងយោធានិងរដ្ឋអំណាចស៊ីវិលសម្រាប់រយៈពេល ៣ ឆ្នាំឬច្រើនជាងនេះទៅទៀត " ៕