ស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 នៅលើពិភពលោក

Chia sẻ
(VOVWORLD) - ថ្ងៃទី ៩ ខែកញ្ញា (តាមម៉ោង UTC) មានអ្នកជំងឺឆ្លងកូវីដ១៩ ជិត ២៧,៧២ លាននាក់ នៅទូទាំងពិភពលោក ក្នុងនោះមានមនុស្សជាង ៩០០.០០០ នាក់បានស្លាប់។
ស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 នៅលើពិភពលោក - ảnh 1 ប្រជាជនពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ នៅស្ថានីយ៍ Penn នៅញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែសីហា។ (រូបថត៖ THX / TTXVN)

យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៩ ខែកញ្ញា (តាមម៉ោង UTC) មានអ្នកជំងឺឆ្លងកូវីដ១៩ ជិត ២៧,៧២ លាននាក់ នៅទូទាំងពិភពលោក ក្នុងនោះមានមនុស្សជាង ៩០០.០០០ នាក់បានស្លាប់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ប្រទេសឥណ្ឌានៅតែបន្តកត់ត្រាថាមានអ្នកឆ្លងជំងឺថ្មី និងស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ពោលកឺមានអ្នកឆ្លង ថ្មីចំនួន ៨៩.៨៥២ នាក់ និងអ្នកស្លាប់មានចំនួន ១.១០៧ នាក់។ អ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសនេះមានចំនួនកើនឡើងដល់ជាង ៤,៣៦ លាននាក់ដែលជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកជំងឺជាង ៦,៥១ លាននាក់ និងមានអ្នកស្លាប់ជាង ១៩៤.០០០ នាក់៕

ប្រតិកម្មទៅវិញ