ប្រតិកម្មទៅនឹងការវិវឌ្ឍថ្មីបំផុតនៅមជ្ឈិមបូព៌ា ប្រធានាធិបតីអ៊ីរ៉ាក់ លោក Abdel Latif Rashid កាលពីថ្ងៃទី ១៤ មេសា បានអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹង ហើយបានសង្កត់ធ្ងន់ថា ចំបាច់ត្រូវរាំងស្កាត់ជម្លោះមិនឱ្យរីករាលដាល។
ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងហ្សេរុយសាឡឹម ដើម្បីស្ទាក់ចាប់ UAV និងមីស៊ីលពីប្រទេសអ៊ីរ៉ង់នៅយប់ថ្ងៃទី ១៣ ខែមេសា។ រូបថត៖ THX/TTXVN |
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby កាលពីថ្ងៃទី ១៤ ខែមេសា បានប្រកាសថា អាមេរិកមិនមានបំណងចង់ធ្លាក់ចូលជម្លោះជាមួយអ៊ីរ៉ង់ទេ ហើយអាមេរិកមិនស្វែងរកសង្រ្គាមរីករាលដាលនៅក្នុងតំបន់នោះទេ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian ដោយព្រមានអំពី "ការបង្ករឿងហេតុដ៏គ្រោះថ្នាក់ ដែលមានហានិភ័យបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា"។
នារសៀលថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (UNSC) បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា ដោយផ្តោតលើការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ ខែមេសា។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានចាត់ទុកថា បញ្ហាបន្ទាន់នៅពេលនេះ គឺត្រូវជៀសវាងរាល់សកម្មភាពដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធាក្នុងទ្រង់ទ្រាយធំ នៅលើសមរភូមិជាច្រើននៅមជ្ឈិមបូព៌ា៕