ស្ថានភាពជំងឺរាតត្បាតកូវីដ១៩ នៅថ្ងៃទី ១៥ ខែតុលា នៅលើពិភពលោក

Chia sẻ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info ថាគិតត្រឹមម៉ោង ១ ថ្ងៃទី ១៥ ខែតុលា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ២៤០ លាននាក់។ 
ស្ថានភាពជំងឺរាតត្បាតកូវីដ១៩ នៅថ្ងៃទី ១៥ ខែតុលា នៅលើពិភពលោក - ảnh 1ប្រជាជនពាក់ម៉ាស់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩  (រូបថត៖ AFP/VNA)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបប្រមាណ ៤៥,៥ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៧៥០ ០០០ នាក់។

ក្នុងបរិបទ គ្របដណ្ដប់ចាក់វ៉ាក់សាំងបានកើនឡើង ហើយកំណត់ថា មិនអាចបញ្ចប់វត្តមានជំងឺកូវីដ ១៩ ទាំងស្រុងក្នុងរយៈពេលខ្លីនោះ ប្រទេសជាច្រើននៅលើពិភពលោកបាន និងកំពុងផ្លាស់ប្ដូរទៅជាយុទ្ធសាស្ត្ររៀនរស់ជាមួយជំងឺកូវីដ ១៩ ក្រកបដោយសុវត្តិភាព សំដៅស្ដារសេដ្ឋកិច្ចឡើងវិញ។

អាជ្ញធរកោះបាលីរបស់ឥណ្ឌូនេស៊ីនៅថ្ងៃទី ១៤ ខែតុលាបានអនុញ្ញាតឱ្យបើកជើងហោះហើរអន្តរជាតិពីបណ្តាប្រទេសមួយចំនួនរួមមាន ចិន ជប៉ុន និងបារាំង។

 ប្រទេសហ្វីលីពីនក៏បានប្រកាសផងដែរថាចាប់ពីថ្ងៃទី ១៦ ខែតុលាតទៅ នឹងបើករោងភាពយន្ត និងកន្លែងហាត់ប្រាណឡើងវិញនៅរដ្ឋធានីម៉ានីល។      ទន្ទឹមនឹងនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្តើមពិភាក្សាជាផ្លូវការអំពីវិធានការ“ រៀនរស់ជាមួយជំងឺកូវីដ ១៩” បន្ទាប់ពីបង្កើត“ គណៈកម្មាធិការគាំទ្រការស្តារជីវភាពរស់នៅប្រចាំថ្ងៃ” នៅថ្ងៃទី ១៣ ខែតុលាផងដែរ៕

ប្រតិកម្មទៅវិញ