ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៧ ខែកុម្ភៈ

Chia sẻ
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១៧ ខែកុម្ភៈ - ảnh 1បុគ្គលិកពេទ្យនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info ថា គិតត្រឹមម៉ោង ១ ថ្ងៃទី ១៧ ខែកុម្ភៈ (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ១១០ លាននាក់ (១១០ ០១៧ ៨៦៣ នាក់) ក្នុងនោះមានអ្នកជំងឺចំនួន ២ ៤២៨ ១៣០ នាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ទ្វីបអឺរ៉ុបកំពុងជាចំណុចកណ្ដាលនៃជំងឺរាតត្បាតនៅលើពិភពលោក ដោយមានករណីឆ្លងជំងឺជាង ៣៥,៦ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៨០៧ ៩០០ នាក់។ បន្ទាប់មកគឺបណ្ដាប្រទេសអាមេរិកឡាទីននិង Caribe ។ អាស៊ីបានកត់ត្រាថាមានមនុស្សស្លាប់ជាង ២៤៨ ៩០០ នាក់ ក្នុងចំណោមករណីឆ្លងជំងឺជាង ១៥,៧ លាននាក់ផងដែរ៕

ប្រតិកម្មទៅវិញ