ស្ថានភាពជំងឺកូវីដ ១៩ នៅវៀតណាម

Chia sẻ
(VOVWORLD) -  រហូតមកដល់បច្ចុប្បន្ននេះអ្នកជម្ងឺចំនួន ១ ៤១១ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៣៥ នាក់។
 
 
ស្ថានភាពជំងឺកូវីដ ១៩ នៅវៀតណាម - ảnh 1(រូបថត៖ TTXVN)

យោងតាមព័ត៌មានរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២២ ខែមករា ដល់ម៉ោង១៨ ថ្ងៃទី ២៣ ខែមករា វៀតណាមមិនរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីឡើយ។ ករណីឆ្លងជំងឺសរុបនៅតែមានចំនួន ១ ៥៤៨ នាក់ ។ រហូតមកដល់បច្ចុប្បន្ននេះអ្នកជម្ងឺចំនួន ១ ៤១១ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៣៥ នាក់។ ក្នុងចំណោមអ្នកជំងឺដែលត្រូវបានព្យាបាលនៅតាមមណ្ឌលសុខាភិបាលគឺមានមនុស្សចំនួន ៣១ នាក់បានធ្វើតេស្តអវិជ្ជមានយ៉ាងហោចណាស់ម្តងចំពោះជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ