ឯកអគ្គរដ្ឋទូតប្រទេសអាស៊ានទាំង៦ចូលរួមក្នុងពិធី (រូបថតៈ baoquocte.vn) |
នេះជាសកម្មភាពរួមចំណែកបង្កើន ចំណងសាមគ្គីភាព មិត្តភាព និង ការយល់ដឹងគ្នាទៅវិញទៅមក រវាងស្ថានទូតនៃ បណ្តាប្រទេសអាស៊ានប្រចាំនៅទី ក្រុងហាណូយ ជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម។ លោកស្រី Maria Cynthia P.Pelayo ភារធាវីស្ថានទូតហ្វីលីពីនប្រចាំទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងការបរទេសវៀតណាមដែលបាន រៀបចំកម្មវិធីជួបប្រាស្រ័យកីឡានេះ។ នាពេលកន្លងទៅ វៀតណាមបានសកម្ម បង្កើនកិច្ចសហប្រតិបត្តិការកីឡារវាងបណ្តាប្រទេសសមាជិកអាស៊ាន ហើយតាម រយៈកម្មវិធីនេះក៏បានសម្តែងនូវការសន្យារបស់វៀតណាមចំពោះផែនការសកម្ម ភាពរបស់អាស៊ាននិងវិស័យកីឡាដំណាក់កាល២០១៦-២០២០”៕