ក្រុមបោសសម្អាតជាតិពុលធ្វើការនៅកន្លែងកើតហេតុការណ៍លេចធ្លាយឧស្ម័នពុលនៅឯកំពង់ផែ Aqaba ប្រទេសហ្ស៊កដានី។ (រូបថត៖ AFP/TTXVN) |
ស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីតនិងហ្ស៊កដានី កំពុងធ្វើការយ៉ាង ប្រញាប់ប្រញាល់ជាមួយស្ថាប័នសមត្ថកិច្ចហ្ស៊កដានី រួមទាំងក្រសួងការបរទេសផងដែរ ដើម្បីស្នើសុំភាគីហ្សកដានី សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធ ហើយជួយ ឧបត្ថម្ភពលរដ្ឋវៀតណាមដែលរងរបួសក្នុង ហេតុករណ៍លេចធ្លាយឧស្ម័នពុលនៅឯ កំពង់ផែ Aqaba របស់ហ្ស៊កដានី នៅថ្ងៃទី ២៧ ខែមិថុនា។ លោក Tran Minh Khoi លេខាទីមួយទទួលបន្ទុកផ្នែកកុងស៊ុលនៃស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីតនិងហ្ស៊កដានី បានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានអំពីជនរងគ្រោះមួយ ចំនួនជាជនជាតិវៀតណាម ស្ថានទូតបានរាយការណ៍ដោយទាន់ពេលវេលាជូនមក ក្រសួងការបរទេស និង អង្គភាពពាក់ព័ន្ធក្នុងប្រទេស ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអំពីនាវិក ទាំង ១២ នាក់ និងក្រុមគ្រួសាររបស់គេ។ ស្ថានទូតក៏បានចុះសួរសុខទុក្ខ និងលើក ទឹកចិត្តដោយផ្ទាល់ដល់នាវិក វៀតណាមដែលរងរបួសទាំង៧នាក់។ ចំពោះនាវិកជន ជាតិវៀតណាមទាំង៥នាក់ដែលបានស្លាប់នោះ ស្ថានទូតបាននិងកំពុងជួយឧបត្ថម្ភ ការងារឯកសារ ហើយសម្របសម្រួលជាមួយខាងភាគីប្រទេសមិត្ត ដើម្បីពន្លឿនការផ្ដល់ ទិដ្ឋាការជូនតំណាងក្រុមហ៊ុនវៀតណាមដែលមានក្រុមនាវិកខាងលើ ឲ្យទៅកាន់ ប្រទេសហ្ស៊កដានីដើម្បីបំពេញនីតិវិធីចាំបាច់សម្រាប់អ្នកស្លាប់ក៏ដូចជាជួយឧបត្ថម្ភ អ្នកដែលរងរបួសផងដែរ៕