ស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប់ប៊ីសាអូឌីតផ្តល់អនុសាសន៍ដល់សហគមន៍ជនវៀតណាមអំពីការបង្កានិងប្រឆាំងនឹងជំងឺឆ្លង COVID-19

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែមេសា សេចក្តីជូនដំណឹងរបស់ស្ថានទូត វៀតណាមប្រចាំនៅអារ៉ាប់ប៊ីសាអូឌីត បានឲ្យដឹងថាមិនទាន់កត់ត្រាមានករណីណាមួយឆ្លងជងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 ដែលមានសញ្ជាតិវៀតណាមនៅក្នុងតំបន់នោះទេ។
ស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប់ប៊ីសាអូឌីតផ្តល់អនុសាសន៍ដល់សហគមន៍ជនវៀតណាមអំពីការបង្កានិងប្រឆាំងនឹងជំងឺឆ្លង COVID-19 - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីតលោក Vu Viet Dung (រូបថត៖ TTXVN)

ចាប់តាំងពីប្រទេសអារ៉ាប់ប៊ីសាអូឌីតបានប្រកាសករណីដំបូងឆ្លងជំងឺ SARS-CoV-2 នាថ្ងៃទី ២ ខែមេសា ស្ថានទូត វៀតណាមប្រចាំនៅអារ៉ាប់ប៊ីសាអូឌីតបានអនុវត្តវិធានការជាច្រើនដើម្បីជួយឧបត្ថម្ភគាំទ្រនិងផ្តល់អនុសាសន៍ដល់ សហគមន៍ និងពលករដើម្បីបង្កានិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ក៏ដូចជា ធានាសុវត្ថិភាពផងដែរ។

ស្ថានទូតក៏ធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់អំពី ស្ថានភាពនៃជម្ងឺឆ្លង COVID-19 នៅលើគេហទំព័ររបស់ស្ថានទូត (https:// vnembassy-riyadh.mofa.gov.vn) និងបណ្តាញសង្គមរបស់សហគមន៍ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្តាប់ជាប់អំពីស្ថានភាពផងដែរ ៕

ប្រតិកម្មទៅវិញ