កម្មាភិបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao អនុវត្តន៍នីតិវិធីសម្រាប់ពលរដ្ឋដែលមកពីប្រទេសឡាវ (រូបថត៖ TTXVN) |
សេចក្តីជូនដំណឹងនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការផ្អាកចូលជាបណ្តោះអាសន្ន សម្រាប់ជនបរទេសដែលមកពីប្រទេសចំនួន៤ រួមមានឥណ្ឌា ថៃ កម្ពុជា និងឡាវ ដែលកំពុងជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ឬបានឆ្លងកាត់និងស្នាក់នៅប្រទេសទាំងនេះ ក្នុងរយៈពេល ២១ ថ្ងៃ មុនពេលចូលប្រទេសវៀតណាម លើកលែងតែករណីចាំបាច់។
ប្រសិនបើអ្នកមានការចាំបាច់ដែលត្រូវការវិលត្រឡប់ទៅស្រុកវិញ អ្នកត្រូវតែចុះឈ្មោះនៅស្ថាន ទូតនិងស្ថានកុងស៊ុលវៀតណាមប្រចាំនៅឡាវ ដើម្បីពិភាក្សាជាមួយស្ថាប័នមានសមត្ថកិច្ចនៅក្នុងស្រុក ហើយរៀបចំទីកន្លែងចត្តាឡីស័កមុនពេលចូលវៀតណាម ដោយអនុលោមតាម បទប្បញ្ញត្តិ ស្តីពីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងសមត្ថភាពចត្តាឡីស័កក្នុងស្រុក។
ចំពោះករណីដែលមិនគោរពតាមបទប្បញ្ញត្តិស្តីពីការចេញចូលព្រំដែន ឬការឆ្លងដែនខុសច្បាប់នឹងត្រូវធ្វើចំណាត់ការទៅតាមច្បាប់៕