ជនជាតិវៀតណាមនៅអ៊ុយក្រែនជម្លៀសទៅរុស្ស៊ី (ប្រភព៖ VNA) |
លោកទីប្រឹក្សា Nguyen Tung Lam ប្រធានគណៈការងារសហគមន៍នៃស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានចែករំលែកថា ស្ថានទូតនឹងបន្តធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ី ដើម្បីទទួលជនរួមជាតិវៀតណាមទាំងអស់ប្រកបដោយសុវត្ថិភាពនៅតាមទីក្រុងនានានៅភាគខាងកើតអ៊ុយក្រែនដែលជម្លៀសទៅកាន់រុស្ស៊ី។
មុននេះ ក្រុមការងាររបស់ស្ថានទូត និងសមាគមន៍ជនវៀតណាមនៅទីក្រុង Krasnodar បានទទួលជនរួមជាតិវៀតណាមចំនួន ១៤ នាក់ ប្រកបដោយសុវត្ថិភាពទៅស្នាក់នៅជាបណ្តោះអាសន្ននៅទីក្រុង Krasnodar ផងដែរ៕