ស្ថានទូតរុស្ស៊ីប្រចាំនៅស៊ីរីរងការវាយប្រហារម្ដងទៀត

Chia sẻ
(VOVworld) - សេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេស
រុស្ស៊ីឲ្យដឹងថា ស្ថានទូតរុស្ស៊ីនៅរដ្ឋធានី Damascus
របស់ស៊ីរី នាថ្ងៃ២៨ តុលា ត្រូវរងការវាយប្រហារភេរវ
កម្មដោយគ្រាប់កាំភ្លើងធំចំនួន២គ្រាប់។
ស្ថានទូតរុស្ស៊ីប្រចាំនៅស៊ីរីរងការវាយប្រហារម្ដងទៀត - ảnh 1
ស្ថានទូតរុស្ស៊ីប្រចាំនៅស៊ីរី (រូបថត៖Sputnik)

(VOVworld) - សេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា ស្ថានទូត
រុស្ស៊ីនៅរដ្ឋធានី Damascus របស់ស៊ីរី នាថ្ងៃ២៨ តុលា ត្រូវរងការវាយប្រហារភេរវកម្ម
ដោយគ្រាប់កាំភ្លើងធំចំនួន២គ្រាប់។ការវាយប្រហារនេះត្រូវបានអនុវត្តន៍ពី តំបន់
Jobar ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់កម្លាំងប្រឆាំងរដ្ឋាភិបាល ស៊ីរី។
ប៉ុន្តែ គ្មានអ្នកណាស្លាប់និងរងរបួសក្នុងការវាយប្រហារពោលខាងលើ ខណៈដែល
ស្ថានទូតរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។នេះជាលើកទី៣ហើយក្នុងរយៈពេល
១ខែកន្លងទៅ ដែលស្ថានទូតរុស្ស៊ីរងការវាយប្រហារពីកងកម្លាំងប្រឆាំងរដ្ឋា
ភិបាល។ប៉ុន្តែ ការវាយប្រហារទាំងនេះសុទ្ធតែមិនបង្កឡើងការស្លាប់និងរងរបួស៕

ប្រតិកម្មទៅវិញ