ស្ថានទូតនិងសហគមន៍ជនវៀតណាមនៅកម្ពុជាចែករំលែកជាមួយអាណិកជនបន្ទាប់ពីករណីគ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី១០កក្កដា បន្ទាប់ពីបានជ្រាបនូវករណីគ្រោះអគ្គិភ័យកើតមានឡើងព្រឹកព្រលឹមថ្ងៃដដែលនៅរាជ ធានីភ្នំពេញ (កម្ពុជា) បណ្តាលឲ្យឆេះផ្ទះនិងបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួរសារចំនួន៦៧គ្រួសារ ក្នុងនោះភាគច្រើនគឺជនកម្ពុជាដើមកំណើតវៀតណាមនោះ ស្ថានទូតវៀតណាម សមាគមខ្មែរ-វៀតណាមនិងសហគ្រាសវៀតណាមមួយចំនួនដែលកំពុងមានសកម្មភាពនៅកម្ពុជា បានទៅសាកសួរសុខទុក្ខនិងជួយឧបត្ថម្ភចំពោះគ្រួសារទទួលរងការខូចខាត។

ស្ថានទូតនិងសហគមន៍ជនវៀតណាមនៅកម្ពុជាចែករំលែកជាមួយអាណិកជនបន្ទាប់ពីករណីគ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ - ảnh 1ប្រជាជនកំពុងប្រមូលទ្រព្យនៅសេសសល់ (រូបថតៈ TTXVN) 

អញ្ជើញថ្លែងមតិក្នុងការសួរសុខទុក្ខចំពោះគ្រួសារដែលរងការខូចខាតដោយគ្រោះអគ្គិភ័យនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា នឹងបន្តស្នើឲ្យរដ្ឋអំណាចតំបន់ឲ្យផ្តោតការយកចិត្តទុកដាក់ថែមទៀតនិងបង្កលក្ខណៈងាយស្រួលដើម្បី ជួយឲ្យបងប្អូនស្ថិរភាពជីវភាពរស់នៅ។ ស្ថានទូតនិងអង្គភាពទាក់ទិននានានឹងបន្តកៀងគរអ្នកជួយឧបត្ថម្ភឲ្យមានវិធានការជួយឧបត្ថម្ភជាក់ស្តែង ជួយឲ្យបងប្អូនជំនះពុះពារនូវការលំបាកយ៉ាងឆាប់ៗ។

ធ្វើការចែករំលែកនិងលើកទឹកចិត្តចំពោះគ្រួសាររងការខូចខាត ឯកអគ្គរដ្ឋទូត លោក Vu Quang Minh តំណាងសមាគមខ្មែរ-វៀតណាមនិងតំណាងក្រុមហ៊ុននានានៅកម្ពុជាបានប្រគល់ប្រាក់ឧបត្ថម្ភបន្ទាន់ដំបូង សំដៅជួយឲ្យបងប្អូនឆ្លងកាត់ក្តីលំបាកចំពោះមុខ៕

ប្រតិកម្មទៅវិញ